#តើអ្វីទៅជាជំងឺទាចទឹក (Ascites)
ជំងឺទាចទឹកគឺជាជម្ងឺម្យ៉ាងដែលសារធាតុរាវ ទឹក ប្លាស្មា ប្រមូលទៅនៅក្នុងចន្លោះប្រហោងពោះរបស់អ្នកដោយសារមានការស្ទះសរសៃឈាមរបស់ថ្លើម។
ពេលដល់ដំណាក់កាលធ្ងន់ធ្ងរ ទាចទឹកធ្វើអ្នកជំងឺ ឈឺចាប់ វេទនាខ្លាំងណាស់។ ទឹកដែលស្ទះនៅក្នុងពោះទាំងនោះអាចជ្រាបចូលទៅក្នុបរិវេណសួត កើតជាទឹកដក់ក្នុងសួតធ្វើឱ្យពិបាកដកដង្ហើម។
#តើអ្វីបណ្តាលអោយកើតជំងឺទាចទឹក?
មូលហេតុចំបងបំផុតនោះគឺជំងឺក្រិនថ្លើម គឺថ្លើមរឹងនឹងហើយ។ ការទទួលទានស្រាច្រើនពេកគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗជាច្រើនដែលបណ្តាលអោយកើតជំងឺក្រិនថ្លើម ហើយទីបំផុតកើតជាជំងឺទាចទឹកនេះតែម្តង។
#រោគសញ្ញានៃជំងឺទាចទឹក
- ពោះប៉ោងធំ
- ហើមពោះ
- ឡើងទម្ងន់
- ចង្អោរ ក្អួត
- អាហារមិនរលាយ
- ហើមជើង
- ដកដង្ហើមពិបាក
#តើអាចទប់ស្កាត់ជំងឺទាចទឹកបានទេ?
អ្វីដែលសំខាន់អ្នកត្រូវចៀសអោយផុតពីជំងឺក្រិនថ្លើមនិងមហារីកថ្លើមទើបអាចការពារពីជំងឺទាចទឹកនេះបាន ។ ទាំងនេះរួមបញ្ចូលដូចខាងក្រោម:
- ឈប់ផឹកស្រា
- ឈប់ជក់បារី
- រក្សាទំងន់
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
- កំណត់ជាតិអំបិលក្នុងរបបអាហាររបស់អ្នក
- កុំប្រើថ្នាំដោយគ្មានវេជ្ជ:បញ្ជា
- ត្រូវធ្វើតាមដំបូន្មានរបស់គ្រូពេទ្យ
ប្រភព ៖ (#អាយុឃែរ៍៖ សេវាកម្មថែទាំមនុស្សចាស់ ឡានពេទ្យ យន្តហោះពេទ្យ)