គួររម្លឹកថា បន្ទាប់កម្មវីធី Miss Grand International 2020 បានបញ្ចប់ហើយនោះ ដោយឡែក Miss grand Myanmar 2020 កញ្ញា Han Lay នៅបន្តស្នាក់នៅប្រទេសថៃប្រហែលជា ៣ខែទៀត ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ក្រោយ
នាងបាននិយាយពីស្ថានភាពនយោបាយនៅប្រទេសរបស់ខ្លួននៅលើឆាក Miss Grand International នារាត្រីវគ្គផ្ដាច់ព្រ័ត្រ។
ដោយឡែកនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានមានការលេចឮនូវដំណឹងថាពេលនេះ យោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន Miss grand Myanmar 2020 កញ្ញា Han Lay ពីបទញុះញង់ឲ្យមានភាពចលាចលក្នុងប្រទេស ដែលនាងបានប្រើ
ឆាក Miss Grand International និយាយពីនយោបាយក្នុងប្រទេស ដែលកំពុងតែធ្វើឲ្យមហាជន ព្រមទាំងបណ្ដាអ្នកគាំទ្ររបស់ Miss Grand រូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាមួយគ្នានោះ ដីការចាប់ខ្លួននេះ នឹងត្រូវរួមបញ្ចូលទាំងអ្នកដែលបានបញ្ជូននាងទៅប្រកូត Miss Grand International 2020 នេះ ព្រមទាំង ក្រុមគ្រួសាររបស់ Miss grand រូបនេះ ដែលរស់នៅមីយ៉ាន់ម៉ា គឺគ្មានសិទ្ធចេញក្រៅប្រទេសឡើយ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការបាតុកម្មតវ៉ាជាមួយទាហានរដ្ឋប្រហារមកមានការចាប់ខ្លួន តារាល្បីៗនៅភូមាជាង ៤០ នាក់ហើយ ក្រោយពីពួកគេបានចេញមកនិយាយពីនយោបាយ៕