kalib9

កម្សត់​ណាស់​ ! ក្រោយ​និយាយ​ប៉ះពាល់​ដល់​ក្រសួង​ព័ត៌មាន​. K01​លើកដៃ​សំពេះ​សុំ​អង្វរ​ទាំង​ទឹកភ្នែក​ថា​…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ពេលធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​នោះ លោក​ឃឿន សុ​ឡា ហៅ​K01 បាន​ឡាយ​វីដេអូ ហើយ​មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច ​ចូល​ទៅ​ខំ​មិន​ជេរ​បញ្ចោរ​លោក។

នៅពេលនោះ ដោយ​ទ្រាំ​មិនបាន​លោក​K01 ក៏បាន​តបត​ទាំង​កំហឹង ព្រមទាំង​បាន​និយាយថា អាជ្ញាប័ណ្ណ​របស់ខ្លួន​គួរតែ​ដក​យូរហើយ ព្រោះ​មួយរយៈ​នេះ លោក​មិនដែល​បានធ្វើ​ព័ត៌មាន​ផង ទុក​នាំ​តែ​ចង្អៀត​ក្រសួង​ទេ ហើយ​ណាមួយ​លោក​មិនមែន​រស់​ដោយសារ​អាជ្ញា​ប័ណ្ណ​១​សន្លឹក​នេះដែរ​។​

ក្រោយ​ការនិយាយ​បែបនេះ ធ្វើ​ឲ្យ​លោក​ផែង វណ្ណៈ ដែល​ធ្លាប់​ខ្នះខ្នែង​ជួយ​លោក​K01​កន្លងមក​នោះ បាន​ឡាយ​វីដេអូ ប្រតិកម្ម​ធ្ងន់ៗ និង​សំណូមពរ​ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ លោក​ឃឿន សុ​ឡា ហៅ​K01​ផងដែរ ជាមួយនឹង​ការលើក​ហេតុផល​បកស្រាយ​ជាច្រើន​ជុំវិញ​រឿងនេះ​។ ក្រៅពី​លោក​ផែង វណ្ណៈ មហាជន​ជាច្រើន​ទៀតក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សម្ដី​ភ្លេច​កំណើត​របស់​K01​ផងដែរ​។​

ក្រោយពី​មានប្រតិកម្ម​ជាច្រើន​បែបនេះ នៅ​យប់​ថ្ងៃទី​១១ ខែមេសា លោក​ឃឿន សុ​ឡា ក៏​បានចេញ​វីដេអូ​សុំទោស​ជា​សាធារណៈ ដោយ​រៀបរាប់ថា ខ្លួន​ពិតជា​មានការ​សោកស្ដាយ ហើយ​គោលបំណង​ខ្លួន​ឡាយ​នោះ មិន​សំដៅលើ​ការដក​អាជ្ញាប័ណ្ណ​ទេ​។ ប៉ុន្តែ ដោយមាន​មនុស្ស​មួយចំនួន​ចូលមក​ថា​ឲ្យ​លោកសម​មុខ ដែល​ក្រសួង​ដក​អាជ្ញាប័ណ្ណ ទើប​លោក​និយាយ​តបត​ទៅវិញ​។​

លោក​ថា លោក​ខ្លួនឯង​ពេល​ស្ដាប់​វីដេអូ​នេះ ឡើងវិញ​ក៏​ពិបាក​នឹង​ទទួលយក​ដែរ ហើយ​លោក​និយាយ​ទាំង​ទឹកភ្នែក​សុំទោស​ក្រសួង​ព័ត៌មាន ព្រមទាំង​អះអាងថា​ នឹង​ដើរចូល​ក្រសួង​ព័ត៌មាន ទទួលកំហុស បើ​ក្រសួង​មិន​ឲ្យ​ចូល​លោក​សុខចិត្ត​លុតជង្គង់​នៅមុខ​នោះ​តែម្ដង​។​

Loading...

ជាមួយគ្នានេះ លោក​បាន​និយាយ​សុំទោស​ទាំង​ទឹកភ្នែក​ចំពោះ​លោក​ផែង វណ្ណៈ ព្រមទាំង​ធ្វើការ​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ផ្សេងទៀត សូមមេត្តា​កុំ​យក​គំរូ​អាក្រក់​លោក ហើយ សូមអ្នក​លេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ កុំ​យកសម្ដី​អា​ឡេ​អា​ឡូ​តាម​លោក ផងដែរ​។

លើស​ពីនេះ​ទៀត លោក​ក៏បាន​ទទូច​អង្វរ​ទាំង​ទឹកភ្នែក​ទៅកាន់​មហាជន​ថា សូម​កុំ​ជេរ​ប្រពន្ធ​លោក ជេរ​ឪពុកម្ដាយ​លោក កូនលោក​អី​ ជេរ​តែ​លោក​បាន​ហើយ ព្រោះ​ប្រពន្ធ​កូន ឪពុកម្ដាយ​លោក មិនបាន​ដឹងអី​នោះទេ​៕ ដើម្បី​ជ្រាប​ច្បាស់សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំង​អស់​គ្នា ៖

Loading...