kalib9

ធ្ងន់ហើយ! ឃើញ​វីដេអូ​សុំទោស​របស់​K01 ស្រាប់តែ ឯកឧត្តម ហ៊ុន ជា មាន​អារម្មណ៍​ខឹង​ខ្លាំងណាស់ ក៏​ដាក់​ចុកៗ​ថា​…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា កាលពី​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ ក្រសួង​ព័ត៌មាន បានចេញ​ប្រកាស​មួយ ដោយ​សម្រេច លុប​អាជ្ញាប័ណ្ណ​គេហទំព័រ​www.k01tvonline.com របស់លោក លោក ឃឿន សុ​ឡា ហៅ K01។

ការសម្រេច លុប​អាជ្ញាប័ណ្ណ​នេះ ដោយសារ​ម្ចាស់​អាជ្ញាប័ណ្ណ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ មាន​ចេតនា​ទុច្ចរិត​ប​​ង្ក​ចលា​​ច​ល​ក្នុងសង្គម ដែល​បំពាន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​

ក្រោយ​ក្រសួង​សម្រេច​លុប​អាជ្ញាប័ណ្ណ​ខ្លួន លោក ឃឿន សុ​ឡា ហៅ K01 ​បានលើកឡើង​ឆ្លើយតប​នឹង​អ្នក​ខំ​មិន ពេល​កំពុង​ឡាយ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​ថា អាជ្ញាប័ណ្ណ​របស់ខ្លួន​គួរតែ​ដក​យូរហើយ ព្រោះ​មួយរយៈ​នេះ លោក​មិនដែល​បានធ្វើ​ព័ត៌មាន​ផង ទុក​នាំ​តែ​ចង្អៀត​ក្រសួង​ទេ ហើយ​ណាមួយ​លោក​មិនមែន​រស់​ដោយសារ​អាជ្ញា​ប័ណ្ណ​១​សន្លឹក​នេះដែរ​។​

សម្ដី​របស់លោក ឃឿន សុ​ឡា ហៅ K01 ត្រូវបាន​មហាជន ផ្ទុះ​ប្រតិកម្ម​ជាខ្លាំង ដោយ​គេ​ចាត់ទុកថាជា​ការ​ភ្លេច​កំណើតហើយ​ក្នុង​នោះ​លោក​ផែង វណ្ណៈ ដែល​ខ្នះ​ខ្វែង​ក្នុង​ការ​ជួយ​K01​កន្លងមក ក៏​អស់​មនោសញ្ចេតនា​ជាមួយគ្នា ចេញមុខ​រិះគន់​ឥត​សំចៃ​ផងដែរ។

ពេល​មានប្រតិកម្ម​ជាច្រើន​បែបនេះ នៅ​យប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ K01​ក៏បាន​ឡាយ​វីដេអូ​សុំទោស​ទាំង​ទឹកភ្នែក​ថា ខ្លួន​ពិតជា​មានការ​សោកស្ដាយ ហើយ​គោលបំណង​ខ្លួន​ឡាយ​នោះ មិន​សំដៅ​លើ​ការដក​អាជ្ញាប័ណ្ណ​ទេ​។ ប៉ុន្តែ ដោយមាន​មនុស្ស​មួយចំនួន​ចូលមក​ថា​ឲ្យ​លោក សម​មុខ ដែល​ក្រសួង​ដក​អាជ្ញាប័ណ្ណ ទើប​លោក​និយាយ​តបត​ទៅវិញ​។​

Loading...

លោក​ថា លោក​ខ្លួនឯង​ពេល​ស្ដាប់​វីដេអូ​នេះ ឡើងវិញ​ក៏​ពិបាក​នឹង​ទទួលយក​ដែរ ហើយ​លោក​និយាយ​ទាំង​ទឹកភ្នែក​សុំទោស​ក្រសួង​ព័ត៌មាន ព្រមទាំង​អះអាងថា នឹង​ដើរចូល​ក្រសួង​ព័ត៌មាន ទទួលកំហុស បើ​ក្រសួង​មិន​ឲ្យ​ចូល​លោក​សុខចិត្ត​លុតជង្គង់​នៅមុខ​នោះ​តែម្ដង​។​

ជាមួយគ្នានេះ លោក​បាន​និយាយ​សុំទោស​ទាំង​ទឹកភ្នែក​ចំពោះ​លោក​ផែង វណ្ណៈ ព្រមទាំង​ធ្វើការ​អំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន​ផ្សេងទៀត សូមមេត្តា​កុំ​យក​គំរូ​អាក្រក់​លោក ហើយ សូមអ្នក​លេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ កុំ​យកសម្ដី​អា​ឡេ​អា​ឡូ​តាម​លោក ផងដែរ​។​

លើសពីនេះ​ទៀត លោក​ក៏បាន​ទទូច​អង្វរ​ទាំង​ទឹកភ្នែក​ទៅកាន់​មហាជន​ថា សូមកុំ​ជេរ​ប្រពន្ធ​លោក ជេរ​ឪពុកម្ដាយ​លោក កូនលោក​អី ជេរ​តែ​លោក​បាន​ហើយ ព្រោះ​ប្រពន្ធ​កូន ឪពុកម្ដាយ​លោក មិនបាន​ដឹងអី​នោះទេ​។

ទោះជា​បែបនេះ​ក្ដី ឯកឧត្ដម​ហ៊ុន ជា ហាក់​មិ​នអាច​ទទួល​យក​បាន​នោះ​ឡើយ ក៏​ចែករំលែក​វីដេអូ​សុំទោស​នោះ ចូល​មក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​បង្ហាញ​អារម្មណ៍​ខឹងសម្បា​រថា «​បាន​ហើយ​ទៅ​ដេក គុក មួយ​រយៈ​សិន​ទៅ អា​អត់​កំណើត​ ប្រទេសជាតិ​កំពុងតែ​ជួប​បញ្ហា​ COVID-19 ​​? ផង​ម​កឡប់​ឆ្កួត​»៕​ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Loading...