kalib9

សូម​ចូលរួម​រំលែក​ទុក្ខ​ ! ឱក សុគន្ធកញ្ញា ក្រោយទទួលដំណឹង​អ្នក​និពន្ធ​រឿង​ “នេសាទ​ក្រពើ​“ ទទួលមរណភាពដោយសារជំងឺកូវិដ19មក​ ក៏ពោលពាក្យយ៉ាង​សោកស្តាយថា….

ឱក សុគន្ធ​កញ្ញា ជា​តារាចម្រៀង​ម្នាក់ ដែលមាន​ប្រវត្តិ​តស៊ូ និង​មាន​ទំនោរ​ទៅរក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មកម្ល៉េះ​។ បច្ចុប្បន្ន តារាចម្រៀង​រូបនេះ បាន​ឈរ​នៅ​លំដាប់​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ម្នាក់​ផងដែរ​។​

ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​ពីមួយ​ទៅមួយ ដោយនៅ​ឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 Entertantment Production​។​

ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​ក្នុង​ផលិតកម្ម Rock Musicហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់​បច្ចុប្បន្ន។ ដូច្នេះ​គិត​រហូត​មក​ដល់​ពេល​នេះ អ្នកនាង បាន​

សាង​ភាព​ល្បីល្បាញ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ។ ហេីយ​មុន​នេះ​ដែល​អ្នក​ ឱក​សុគន្ធកញ្ញា​ ក៏បង្ហោះ​សារ​មួយ​ ដ៏​ សោកសៅ​ថា​“នេះជាការបាត់បង់ដ៏ធំបំផុត គាត់ជាធនធានមនុស្សដ៏សំខាន់ 😔

នេះ​ជា​ដំណឹង​ដ៏​តក់​ស្លុត​បំផុត​ នេះជាការបាត់បង់ធនធានដ៏កម្រ នាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុកដ៏មហាក្រៀមក្រំនេះចំពោះក្រុមគ្រួសារ របស់លោកអ៊ុំ ម៉ៅ អាយុទ្ធ ដែល​លោកអ៊ុំ ម៉ៅ អាយុទ្ធ បានទទួលមរណភាព

Loading...

ដោយសារជំងឺ កូវីដ-19 ដ៏កាចសាហាវនេះ ។ លោកអ៊ុំ ជាព្រឹទ្ធាចារ្យដ៌គួរឲ្យគោរពស្រឡាញ់ជាទីបំផុត 🙏 សូមបួងសួងសូមឲ្យ​វិញ្ញាណក្ខន្ធលោកអ៊ុំបានទៅកាន់សុខគតិភព🙏🙏🙏 😔

Loading...