kalib9

គាំទ្រ ! ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៏មាន ខៀវ កាញារីទ្ធ​ ស្នើសាលាក្រុង ចាត់តាំងមន្ត្រីម្នាក់ Live ពន្យល់ពីច្បាប់ថ្មី ដល់ប្រជាជនបានយល់ច្បាស់…

ទន្ទឹមនឹងការចេញច្បាប់ថ្មី ពាក់ព័ន្ធនឹងការបិទខ្ទប់នៃតាមបណ្តាខេត្តរាជធានីមួយចំនួនកន្លងមក បានធ្វើឱ្យមហាជនជាច្រើននៅមិនទាន់យល់ច្បាស់នៅឡើយ

ស្តីពីច្បាប់អនុវត្តវិធានការក្នុងការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ហើយថ្មីៗនេះ មានអាជីវករ អ្នកដឹកជញ្ជូនជាច្រើនក៏កំពុងតែមានចម្ងល់ និង​ ចោទជាសំណួរជាច្រើនទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងច្បាប់អនុញ្ញាតធ្វើដឹកជញ្ជូនរបស់ក្រុមហ៊ុនមួយចំនួន ។

ក្នុងនោះ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការបានបង្ហោះសារជាសំណួរ និង ការស្នើសុំដល់សាលាក្រុង នៅករណីមួយចំនួន ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំង ។

Loading...

ឯកឧត្តម ខៀវ កញារិទ្ធ រៀបរាប់ក្នុងសារនោះថា «សំណូមពរ សាលាក្រុង ចាត់តាំងមន្ត្រីម្នាក់ឡាយពន្យល់ប្រជាជន ឬ ធ្វើសន្និសីទរៀងរាល់ពេលចេញចេញច្បាប់ថ្មី ផង ព្រោះពេលខ្លះប្រជាជនអានមិនយល់ទេ

ហើយលេខទូរស័ព្ទដាក់អោយខលសួរអំពីច្បាប់ lockdown ក៏ខលទៅគ្មានអ្នកលើកទៀត ជាពិសេសសេចក្តីប្រកាសផ្សឹង ហើយអ្នកអនុវត្តនៅថ្នាក់ក្រោមផ្សេង ដូចជាប៉ុន្មានថ្ងៃនេះ គឺគេបិទមិនឱ្យអ្នកដឹកទំនិញចេញចូលឆ្លងខណ្ឌឡើយ ហេតុអ្វី? សំណូមពរពីមិត្តក្នុងហ្វេសប៊ុក Peter Parker» ៕

Loading...