kalib9

គាំទ្រពេញទំហឹង ! ចាន់ កែវនិមល ថានៅតែ​ផ្ទះ​គ្មាន​ចំណូល ប្រសើរ​ជាង​មាន​លុយ​តែ​គ្មាន​កន្លែង​ចាយ…

គេ​នៅ​ចាំ​បាន​ថា ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​អ្នកនាង កែវ ចន្ទ​និមល ជា​តារា​ដំបូង​គេដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​អស់​ពិភព​សិល្បៈ និង​អ្នកគាំទ្រ ក្រោយ​ទទួលដំណឹង​ថាអ្នកនាង និង​គ្រួសារ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២១​កន្លង​ទៅនេះ​។ ​

ក្រោយ​ឆ្លង​ជំងឺ​ដ៏​កា​​ច​សា​​ហាវ​នេះ​រួចមក អ្នកនាង កែវ ច័ន្ទ​និមល និង​គ្រួសារ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​អតីត​អាំងទែរ​កុងទីណង់តាល់ (The Great Duke) និង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​រួម​ក្នុង​១ បន្ទប់ ជុំ​ប្តីនិង​កូន ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​សម្រាក​ព្យាបាល បាន​មួយ​រយៈពេល អ្នកនាង​ចាន់ កែវ​និមល ក៏បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ នៅ​ថ្ងៃ​ដំណាលគ្នា ជាមួយ​តារាចម្រៀង សុគន្ធ និសា ដែល​បច្ចុប្បន្ន កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក​ដើម្បី​បំពេញភារកិច្ច​នោះ​ ។​

និយាយ​ពី​ស្ថានភាពប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​រង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​កាន់តែខ្លាំង​ឡើង ហើយ​ពេលនេះ ទីក្រុង​ភ្នំពេញ និង​តាខ្មៅ កំពុងតែ​ស្ថិតក្នុង​ការបិទ​ខ្ទប់​(Lockdown) រយៈពេល​២​សប្ដាហ៍ ចាប់ពី​វេលា​ម៉ោង​សូន្យ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១​។​

ស្រប​ពេលនេះ ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​បិទ​ខ្ទប់ កំពុង​ជួប​ការខ្វះខាត​ស្បៀងអាហារ រស់នៅ​ដោយ​គ្មាន​ចំណូល មានតែ​ចំណាយដោយសារតែ​មិនអាច​ប្រកបមុខរបរ ឬ​ធ្វើ​ការងារ​បាន​នោះ​។ ជុំវិញ​រឿងនេះ អ្នក​ពិធី ការិនី ចាន់ កែវ និមល ក៏បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ផងដែរ​។​

Loading...

អ្នកនាង​ចាន់ កែវ​និមល បាន​បញ្ចេញ​ទស្សនៈ​តាមរយៈ​ការ​បង្ហោះ​សារ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ថា «​នៅតែ​ផ្ទះ​គ្មាន​ចំណូល មានតែ​ចំណាយ​ក៏ពិតមែន តែ​ក៏​ប្រសើរ​ជាង​មាន​លុយ​តែ​គ្មាន​កន្លែង​ចាយ ជាពិសេស​គ្មាន​ឱកាស​ចាយ ព្រោះតែ​អស់​ជីវិត​​ពេលវេលា​នេះ​យើង​ពិបាក​ដូចគ្នា​ណា​បងប្អូន តែ​ពួកយើង​នឹង​អាច​ឆ្លង​ផុត​​នៅផ្ទះ​ដើម្បី​ថែ​ជីវិត​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...