kalib9

កសិករកំពូលសំណាងជីកបាន កំណប់លុយ យ៉ាងសន្ធឹកសន្ធាប់ ចុងក្រោយនៅតែក្ររហាម ព្រោះតែ

បរទេស៖ ស្ទើរមិនគួរអោយជឿ ដោយកសិករកំពូលសំណាងម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីជីកបានកំណប់លុយ ចំនួន ៦០០លាន ដុល្លារអាមេរិក នៅក្នុងចំការរបស់ខ្លួន ដែលលុយទាំងនោះ ត្រូវគេជឿជាក់ថា ជារបស់ស្តេចគ្រឿ-ងញៀ-ន កូឡុំប៊ី Pa-bl-o Es-co-bars។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កសិករចំណាស់

ម្នាក់ មានឈ្មោះថា Jose Mariena Cartolos អាយុ៦៥ឆ្នាំ ដែលកាលពីពេលថ្មីៗនេះគាត់ទទួលបានជំនួយឥតសំណង ចំនូន ៣,០០០ដុល្លារអាមេរិកពីរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី ក្នុងការចាប់ផ្តើមដាំដំណាំដូងប្រេង នៅលើផ្ទៃដីដ៏ធំដែលជារបស់ក្រុមគ្រូសារគាត់ អស់រយៈពេលច្រើនជាង២០០ឆ្នាំមកហើយ។ ខណៈពេលកំពុងតែជីកដីធ្វើប្រឡាយលោក Cartolos

បានជីកប៉ះចំ វត្ថុរឹងម្យ៉ាង ដែលវាគឺជា ធុងពណ៌ខៀវដ៏ធំ ហើយមានជាច្រើន នៅក្នុងដីចំការ របស់គាត់។ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងធុងពណ៌ខៀវទាំងនោះ មានសុទ្ធតែ លុយសុទ្ធ តែម្តង សរុបចំនួន ៦០០លាន ដុល្លារអាមេរិក ហើយមិនមែនជា លុយក្លែងក្លាយ ឬបោះពុម្ភខុសនោះទេ ពោលគឺជាលុយពិត។ គួរបញ្ជាក់ផងដែរថា លុយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេនិយាយថា គឺជាលុយមួយផ្នែក នៃទ្រព្យសម្បត្តិ ចំនួន៣០ពាន់លាន ដុល្លារអាមេរិក របស់ស្តេចគ្រឿ-ង-ញៀ-នកូឡុំប៊ី មានឈ្មោះថា Pabl-o Es-co-bars ដែលបានយកទៅក-ប់ នៅទូទាំងប្រទេសកូឡុំប៊ី។

Loading...

លោក Pablo Escobars បានស្លា-ប់-នៅក្នុងទីក្រុង Medellín នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៣ កន្លងទៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Cartolos មិនអាចទុកលុយនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។ លុយទាំងអស់នេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ដោយរដ្ឋាភិបាល របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេសកូឡុំប៊ី ក្នុងការជួយសង្គម និងសេដ្ឋកិច្ចនានា ក្នុងប្រទេសនេះផ្ទាល់ តែម្តង៕

Loading...