kalib9

ឃើញ​គេ​ជេរ ! អន្ទិត កក្កដា សោភ័ណ្ឌ ច្រើនពេក តារា​សម្ដែង​អាណារ៉ូស​ បង្ហូរ​ទឹកភ្នែក​ពោល​ពាក្យ​ថា…

រឿងរ៉ាវ​អន្ទិត កក្កដា សោ​ភ័​ណ្ឌ ទៅ​ចូលរួម​ពិធីមង្គលការ​មួយ​នៅ​ខេត្តតាកែវ ដោយ​ធ្វើជា​កូនកំលោះ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ហើយ​ត្រឡប់មកវិញ រកឃើញថា វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នោះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​រិះគន់​ ​ម្ដង​រួច​មក​ហើយ ​ជាមួយនឹង​ការប្រើ​ពាក្យ​អសុរោះ​ជាច្រើន​។​

ដោយឡែកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សង្គ្រាមពាក្យសម្ដីរវាងអន្ទិត កក្កដា សោ​ភ័​ណ្ឌ ជាមួយបុគ្គលមួយចំនួនទៀត បានធ្វើឲ្យមានការចាប់អារម្មណ៍ថ្មី នៅលើបណ្ដាញសង្គមយូធូប,ទីកតុក, ហ្វេសប៊ុក, អ៊ីនស្ដាក្រាម រហូតដល់មានអ្នកខ្លះចេញមុខជេរឥតសំចៃទៅលើអតីតសង្ឃរូបនេះ។

ងាកមកតារាសម្ដែងអាណារ៉ូស បើទោះពេលនេះ ខ្លួនមិនមានទំនាក់ទំនងល្អជាមួយអន្ទិតកក្កដា សោភ័ណ្ឌ ដូចពីមុនក៏ពិតមែន តែពេលឃើញគេជេរច្រើនបែបនេះ ធ្វើឲ្យរូបនាងទប់ទឹកភ្នែកមិនជាប់នោះឡើយ ក៏បង្ហោះសារសុំចិត្តមហាជនឲ្យឈប់ជេរតទៅទៀត។

តារា​សម្ដែង​អាណា​រ៉ូ​ស បាន​សរសេរ​រៀបរាប់​អម​ដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា «​មាន​ថ្ងៃមួយ​នោះ​មាន​គេ​យក​កន្ត្រៃ​ចង់​ចាក់​ខ្ញុំ​ តែ​បាន​មី​ក្តា​វា​ជួយ​ខ្ញុំ​កុំ​អី ពេលនោះ​បើ​មិន​ស្លាប់​ ក៏​របួស​ដែរហេតុផល​មួយ​នេះ​ហើយ​ទើប​ខ្ញុំ​អាណិត​វា​​​ឈប់​ជេរ​វា​ទៅ​ខ្ញុំ​សូម​អង្វរ​»។

Loading...

ក្រោយមានការទទូចអង្វរបែបនេះ មានមតិជាច្រើនលើកឡើងខ្វែងគំនិតគ្នា ក្នុងនោះពួកគេបញ្ចេញយោបល់ថា «ខ្ញុំគាំទ្រ100% ដូច្នេះចែរ៉ូសទៅចូលរួមឡាយមួយចែដាដែរទៅ ដើម្បីលើកទឹកចិត្តគាត់, ចូលជួយជេរទៅ បើអាណិត ផ្កាកូលាបនេះតាប៉ែមែន មិនឲ្យគេជេរវាម៉េចបើចរិកវាចឹង,

ញុំឃើញគេឡាយជាន់គាត់ទាំងក្រុម​ អត់យល់គិតអី​ ស្រុកទេស​ជ្រួលច្របល់​ វឹកវរ​ កោតតែនាំគ្នាឡាយស្រែកជេរ​ អាឡេអាឡូ​ដូ​ចឆ្កួត, កុំកាន់ជើងមនុស្សចឹងអី ប្រយ័ត្នខ្ញុំឈប់ស្រលាញ់ចែសួរមួយមើលម៉េចកក្ដដានៅជាមួយអ្នកណារាប់អ្នកណា បានមួយរយៈក៏បែកគ្នា ហើយគេនិយាយអាក្រក់ពីកក្ដដាដូចគ្នាចំណុចនេះបបញ្ជាក់ចរិតដា»៕​

Loading...