kalib9

ក្ដៅៗ ! លោក កែវ រតនៈ អគ្គិសនី​កម្ពុជា EDC មិន​ផ្ដាច់​ភ្លើង​ផ្ទះ​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ ​ដែល​កំពុង​ជួប​បញ្ហា​ជីវភាព​ទេ…

ភ្នំពេញ៖ លោក​កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១​កន្លងទៅ ​បាន​បញ្ជាក់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកថា អគ្គិសនី​កម្ពុជា(EDC)មិន​កាត់​ផ្ដាច់​ភ្លើងអគ្គិសនីនៅតាម​លំនៅឋាន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព នៅ​អំឡុង​ពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ឬ​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​នោះទេ​។

ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់ ក៏ដូចជា​ប្រតិកម្ម​មួយចំនួន របស់​មហាជន​ដែល​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជុំវិញ​ការអំពាវនាវ​ពី​សំណាក់​អគ្គិសនី​កម្ពុជា​ទៅដល់​ប្រជាពលរដ្ឋ​ជា​អតិថិជន​ឱ្យទៅ​បង់ថ្លៃ​សេវា​ឱ្យ​បាន​ទាន់ពេលវេលា ​លោក​កែវ រតនៈ បាន​លើកឡើង​ថា អតិថិជន​ជា​អ្នកប្រើប្រាស់​ភ្លើងអគ្គិសនី គឺ​ត្រូវមាន​កាតព្វកិច្ច​បង់ថ្លៃ​សេវា ចំណែកឯ​អ្នក​ផ្ដល់​សេវា​ផ្គត់ផ្គង់​អគ្គិសនី​គឺ​ត្រូវ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​មាន​និរន្ត​ភាព​ជា​ប់លាប់​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

ដោយឡែក​បើ​អតិថិជន​ដែល​ជា​ប្រជាពលរដ្ឋ​មិន​សហការ​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ឱ្យបាន​ទៀងទាត់ និង​ទាន់​ពេលវេលា នោះ​អគ្គិសនី​កម្ពុជា​នឹង​ត្រូវ​ជួប​ផល​លំបាក​ដែរ​។ ជួប​ផល​លំបាក​ដោយហេតុថា និយ័ត​ករ​ដែលជា​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​នឹង​ធ្វើការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​អគ្គិសនី​មក​កម្ពុជា​៕ ដកស្រង់ពី៖ VayoFM