kalib9

ទិដ្ឋភាពព្រឹកមិញ ! ចំនុចមុខវត្តស្ទឹងមានជ័យ ក្រោយរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់….

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានសេចក្តីសេចក្តីសម្រេចស្តីពីការបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១នេះតទៅដោយជំនួសមកវិញនូវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។

ជាក់ស្តែង ក្រោយពីការបិទបញ្ចប់បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ លេីបណ្ដោយមហាវិថីសម្តេចមុនីរ៉េត (២១៧) ចំនុចមុខវត្តស្ទឹងមានជ័យ រាជធានីភ្នំពញ យើងសង្គេតឃើញថា ការធ្វេីដំណេីររបស់ប្រជាជនមាន

សភាពអ៊ូអូរ បន្ទាប់ពីរដ្ឋាភិបាលសម្រេចបេីករាជធានីភ្នំពេញ។ ការបេីករាជធានីនេះក៏មានតំបន់ខ្លះ តូចៗនៅតែមានការបិទជាបន្តដែរ ដោយហេតុថាការរីករាលដាលនៃជំងឺកូវីដ ពុំទាន់មានសភាពធូរស្រាលនៅឡេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋាបាលរាជធានីភ្នំពេញ និង រដ្ឋាបាលខេត្តកណ្តាល បានសេចក្តីសម្រេចបន្តបិទខ្ទប់តំបន់មួយចំនួន និងបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» «តំបន់លឿង» ប៉ុន្តែតំបន់ទាំងនេះត្រូវបានបង្រួមមកតូចជាងមុន

ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ-ខេត្តកណ្ដាល៕

Loading...