kalib9

ច្បាស់​ហើយ​! ក្រោយពី​ល្បី​ថាដើម​ពោធិ៍​ប្រវត្តិសាស្ត្រ​ក្នុង​រឿងទុំ​ទាវ​ដួល​រលំស្រាប់តែ​មានការ​អះអាង​ថា​…

នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ហើយក៏​មាន​ការ​ចែករំលែក​តៗ​គ្នា​ថា​ ដើម​ពោធិ៍​ប្រវត្តិសាស្ត្រ​ក្នុង​រឿង ទុំ​ទាវ​​ ត្រូវ​ដួលរលំ ​ធ្វើ​ឲ្យ​មានការ​សោកស្ដាយ​ជាខ្លាំង។

ជាក់ស្ដែង បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Hor Eng Sim» បាន​បង្ហោះ​រូបថត​ដើម​ពោធិ៍​ដួលរលំ​ជាច្រើន​សន្លឹក​នៅ​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​នេះ អម​ដោយសារ​បញ្ជាក់​ដូច្នេះ​ថា «​ដើម​ពោធិ៍​ប្រវត្តិសាស្ត្រ​ក្នុង​រឿង ទុំ​ទាវ​នៅ​ជើង​ខាល​ ត្រូវបាន​ដួលរលំ​បាក់​ហើយ ពិតជា​សោ​ស្ដាយ​មែនទែន​😭😭😭០៦.០៥.២០២១»​។​

តាមរយៈ​នេះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ការ​សោកស្ដាយ​ជាខ្លាំង ព្រមទាំង​បាន​ចែករំលែក​សារ​ខាង​លើ​នេះ​យ៉ាង​ព្រោងព្រាត ដោយ​គិត​រហូតមកដល់​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​នេះ មាន​អ្នក​ចែករំលែក​បន្តរហូតដល់​ជាង​១​ពាន់​ដង។

Loading...

ទោះ​យ៉ាង​ណា បើ​តាម​ការ​បញ្ជាក់ ​ពី​លោក​គុយ សេង មេឃុំ​មួង​រៀវ ស្រុក​ត្បូងឃ្មុំ ​ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ដើម​ពោធិ៍​ខាងលើ​នោះ​ ជាដើម​ពោធិ៍​លោកតា​ក្រហម​.ក មិនមែន​ជាដើម​ពោធិ៍​ប្រវត្តិសាស្ត្រ​ទុំ​ទាវ​ឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Loading...