kalib9

ហ្វេសប៊ុក និង Instagram ប្រាប់អ្នកប្រើប្រាស់ឱ្យអនុញ្ញាតដល់ពួកគេតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ដើម្បីរក្សាកម្មវិធីប្រើដោយឥតគិតថ្លៃ…

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 ត្រូវបានចេញដោយក្រុមហ៊ុន Apple ក្នុងជំនាន់ថ្មី គឺធ្វើឲ្យអតិថិជនគេចផុតពីការតាមដានរបស់ក្រុមហ៊ុនដូចជា ហ្វេសប៊ុក Instagram …។ល។ នេះគឺជាមុខងារថ្មីមួយមានគោលបំណងការពារឯកជនភាពរបស់អតិថិជនក្រុមហ៊ុន Apple ។

ចាប់ផ្តើមពីប្រព័ន្ធប្រតិបត្តិការ iOS 14.5 (និង iPadOS 14.5 និង tvOS 14.5) កម្មវិធីនានានឹងត្រូវស្នើសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ ដើម្បីឲ្យពួកគេអាចតាមដាននូវរាល់សកម្មភាព និងអាចចូលប្រើអត្តសញ្ញាណសម្គាល់ចៃដន្យ ឬអត្តសញ្ញាណសម្រាប់ការផ្សាយពាណិជ្ជកម្ម។ ឧបករណ៍សម្គាល់ទាំងនេះមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យកម្មវិធីផ្តល់ការផ្សាយពាណិជ្ជកម្មចំគោលដៅអ្នកប្រើប្រាស់។

ប្រសិនបើអ្នកបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS 14.5 នៅពេលដែលអ្នកបើកប្រើប្រាស់ហ្វេសប៊ុក និង Instagram វានឹងប្រាប់អ្នកលម្អិតអំពីការធ្វើបច្ចុប្បន្នភាពនេះ និងផ្តល់ព័ត៌មានលម្អិតអំពីរបៀប ដែលកម្មវិធីនេះអាចប្រើទិន្នន័យរបស់អ្នកដោយរបៀបណា។ ប៉ុន្តែសំខាន់វាក៏

មានបន្ទាត់មួយដែលនិយាយថា អនុញ្ញាតឱ្យហ្វេសប៊ុក និង Instagram តាមដានសកម្មភាពរបស់អ្នក និងជួយឱ្យពួកគេប្រើទិន្នន័យរបស់អ្នកដោយសេរី។

Loading...

ការពិតទៅប្រសិនបើអ្នកប្រើប្រាស់កាន់តែច្រើនបិទមិនឲ្យហ្វេសប៊ុក និង Instagram តាមដានសកម្មភាពលោកអ្នក នោះក្រុមហ៊ុននឹងចាប់ផ្តើមគិតលុយពីអ្នកប្រើប្រាស់ មូលហេតុដោយសារតែម៉ូដែលអាជីវកម្មរបស់ពួកគេទាក់ទងនឹងអ្នកប្រើប្រាស់ច្រើនបំផុត ហើយបើពួកគេមិនអាចដឹងថា អ្នកប្រើប្រាស់គិតអ្វី និងចូលចិត្តអ្វីពួកគេនឹងមិនអាចផ្ដល់ឲ្យអាជីវកម្មទាំងនោះនូវអ្នកប្រើប្រាស់ត្រូវតាមគោលដៅរបស់ពួកគេនោះទេ។

ហ្វេសប៊ុក និង Apple បានជាប់ទាក់ទងនឹងសង្គ្រាមពាក្យសំដី តាំងពីពេលលេចចេញនូវមុខងារតម្លាភាព ដែលត្រូវបានប្រកាសដោយ Apple ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ បិទនូវមុខងារតាមដានពីកម្មវិធីដែលពួកគេកំពុងតែប្រើប្រាស់។ ហ្វេសប៊ុកបានរិះគន់គំនិតផ្តួចផ្តើមនេះថា

វាធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងអ្នកផ្សព្វផ្សាយ ព្រោះវានឹង “ប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ថវិកាផ្សាយពាណិជ្ជកម្មដោយមិនមានប្រសិទ្ធភាព និងខុសគោលដៅ” ៕ ប្រភពពី៖ Asianone

Loading...