kalib9

រយលានអត្ថន័យ! អ្នកជម្ងឺដែលបានជាសះស្បើយ លុតជង្គង់អគុណដល់ អ្នកក្លាហានអាវស

មណ្ឌលព្យាបាលជំ-ងឺកូវី-ដ-១៩កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ១០០នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ

គឺមានបងប្រុសម្នាក់ មុនត្រលប់ទៅផ្ទះវិញ គាត់បានលុតជង្គង់ដល់ដី និងលើកដៃសំពះទាហ៊ានអាវស ហាក់កំពុងបង្ហាញនៅការដឹងគុណយ៉ាងខ្លាំងកន្លងមករបស់ទាហ៊ានអាវស ដែលសង្គ្រោះជីវិតរបស់លោក៕ សូមទស្សនារូបភាពខាងក្រោមនេះ:

Loading...

Loading...