kalib9

ធ្លាប់តែស្រស់ស្អាតបែរជាប្រែបែបនេះ តារាសម្តែង និង​ចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា មានបំណងប្រាថ្នាចុងក្រោយមួយ

តារាសម្តែង និង​ចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា កំពុងតែ​រស់នៅ​ជាមួយ​នឹង​ជំងឺមហារី-ក​កា-ចសា-ហាវ​ក្នុង​ដំណាក់កាល​ចុងក្រោយ។ ក្រោយពីអ្នកសិល្បៈដូចគ្នាបានដឹងពីស្ថានភាព ​បងប្អូន​ក្រុម​សិល្បករ-សិល្បការិនី ពិតជា​មាន​ភាពជ្រួលច្របល់​ខ្លាំងណាស់គឺ​ចង់ទៅ​ជួប​សួរទុក្ខ​ប្អូន តែដោយសារ​កាល:ទេស:​នេះ​ស្ថិត​ក្នុង​វិបត្តិ​នៃ​ការបិទ​ខ្ទប់​តំបន់​ទីក្រុង ដើម្បី​ការពារ​ និង​ទប់ស្កាត់​ការឆ្លង​-ជំងឺ​កូវី-ដ១៩ ទើប​មិនអាច​ឱ្យចេញ​ក្រៅ​ទៅ​ជួប​ប្អូន​បាន។

ចំណែក អ្នកនាង ស៊ិន ឧត្តមផល្លា ខណៈ​សុខភាព​រួមរឹត​ដោយ​ជំងឺ​កា-ចសាហា-វ តារាសម្ដែង និង​ចម្រៀង​ស្រី​មេម៉ាយ​កូន ៣ រូបនេះ​ក៏​បាន​លាតត្រដាង​ពី​ក្ដី​រំពឹង​អំពី​អនាគត​នៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន​ថា៖ «ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​កូនៗ​ខ្ញុំ​មាន​ប្ដី​មាន​ប្រពន្ធ​រួចហើយ ចាំ​យក​ខ្ញុំ​ទៅ​ពេលណា​ក៏បាន​ដែរ»។

Loading...

ក្រោយពីបានឃើញបំណងចុងក្រោយបែបនេះ រឹតតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកសិល្បៈកាន់តែអាណិតអ្នកនាងថែមទៀត៕

Loading...