kalib9

ដំណឹង​ ! រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តអនុវត្តការ ផ្អាកធ្វើចរាចរណ៍ និងសកម្មភាពអាហារដ្ឋាន ជាបណ្តោះអាសន្ន លើកលែងករណីមួយចំនួន….

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ ខែឧសភា នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត សម្រេចបន្តអនុវត្តការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ និងសកម្មភាពអាហារដ្ឋាន លើកលែងករណីមួយចំនួន ចាប់ពីម៉ោង ២០ ដល់ម៉ោង ៥ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីសម្រេចនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខេត្តសៀមរាប សម្រាបរយៈពេល ១៤ថ្ងៃបន្តទៀត។​ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបទាំងអស់ ត្រូវរួមអនុវត្តតាមវិធានការនេះ ដើម្បីជួយកាត់ផ្ដាច់កូវីដ-១៩ ឱ្យបានឆាប់រហ័ស

Loading...

បើមិនដូច្នោះទេ ចំពោះបុគ្គលឬនីតិបុគ្គលទាំងឡាយណា ដែលមិនគោរពតាមខ្លឹមសារ ក្នុងសេចក្ដីសម្រេចនេះ នឹងត្រូវទទួលទោសដូចមានចែងក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕ប្រភព​ពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

Loading...