kalib9

អ្នកជំងឺកូវីដមានទារកអាយុ២៤ថ្ងៃ និងម្តាយ បានជាសះស្បើយបានត្រឡប់ទៅ…!!!!

បើយោងតាមរយៈហ្វេសប៊ុកផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះសារនឹងរូបភាពជាច្រើនសន្លឹកបានអោយដឹងពីដំណឹងរីករាយ ព្រោះមានអ្នកជំងឺកូវីដ បានជាសះស្បើយយ៉ាងច្រើន។សារនោះបានសរសេថា

“មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់

ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។”។

“អបអសាទរ ទារកអាយុ២៤ថ្ងៃ និងម្តាយ បានជាសះស្បើយពីជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ។០៧ ០៥ ២០២១”។

Loading...

Loading...