kalib9

រំភើបចិត្ត​ ​! ទីបំផុត​អ្នកជំងឺកូវី.ដ១៩ចំនួន ១២៧នាក់ទៀតបានចេញពីមណ្ឌលសម្រាកព្យាបាលកោះពេជ្រហើយ…

ជារឿងដែលគួរឲ្យរីករាយ និងសាទរជាខ្លាំងក្រោយពេលដែលគណនីហ្វេសប៊ុករបស់ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា បានអនុញ្ញាតឲ្យអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតដោយបានអោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពី

ទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ដោយពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាពជាបន្ត។

សកម្មភាពអ្នកជាសះស្បើយត្រលប់ទៅផ្ទះវិញសូមរំលឹកផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ចំនួនករណីឆ្លងសរុបនៅកម្ពុជាបានកើនឡើងដល់ទៅ ១៨១៧៩ នាក់ ដែលនៅក្នុងនោះ ករណីជាសះស្បើយមានចំនួន៦៨៨៤នាក់ ខណ:ដែលមានអ្នកទទួលមរណភាពដោយសារជំងឺនេះមានចំនួន១១៤នាក់៕

Loading...

ប្រភពរូបភាព: ហ្វេសប៊ុក ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Loading...