kalib9

រំភើបចិត្តខ្លាំងណាស់ ! ឃើញភាពលំបាករបស់អ្នកជំងឺដែលមានកូនតូចៗ ស្រាប់តែ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ សម្រេចធ្វើរឿងមួយនេះជូនភ្លាម…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១២ នេះ គេបានប្រទះឃើញ ក្រុមគ្រូពេទ្យបានយក គ្រែទារក ជូនដល់បងប្អូនអ្នកជំងឺដែលមានកូនតូចៗ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ។

បើយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ ដោយឃើញមានភាពលំបាករបស់អ្នកជំងឺដែលមានកូនតូចៗ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ បងប្រុស ហ៊ុន

ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី បានចាត់ចែងឲ្យក្រុមការរៀបចំ និងប្រគល់ជូនគ្រែទារក ដល់បងប្អូនអ្នកជំងឺដែលមានកូនតូចៗ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ទួលពង្រ”។ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩

បន្ទាប់ពីបានឃើញបែបនេះហើយ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងក្តីរំភើបជំនួស និង បានចូល ខមិន បែបនេះថា៖ “អរគុណបងស្រី តែងតែគិតគូរដលលសុខទុក្ខ ទាំងប្អូនៗដែលជាក្រុមការងារ នឹងបងប្អូនអ្នកជំងឺ,ទឹកចិត្តប្រពៃក្រៃលែង អរគុណ ,”។

Loading...

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Loading...