kalib9

បែកធ្លា-យជាបន្តបន្ទាប់ហើយ! មកទស្សនាវីដេអូថ្មី ២ទៀត ពេលដែលឧកញ៉ា ហេង សៀ បើកឡានទៅបុ-ករថយន្តទំនើបមួយគ្រឿង ពេលចេញពីកន្លែងកើតហេតុជាមួយ កញ្ញាមាន ពេជ្រ រីតា យើងឃើញថា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបមកហើយថា ពិធីការិនីMy TV កញ្ញាមាន ពេជ្រ រីតា ហៅ យូប៊ី និងឧកញ៉ា ហេង សៀ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ហើយក៏មានមហាជនជាច្រើនចង់ដឹងថាតើទៅថ្ងៃមុខ តើមានយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដណាម្នាក់ឬអត់ ខណៈពេលដែលសម្លេងមហាជនជាច្រើនគឺបានបង្ហាញការអាណិតដល់កញ្ញាមាន ពេជ្រ រីតា ខ្លាំង។

គួររំលឹកថាតាមការរៀបរាប់របស់ខាងស្រី គឺថា ឧកញ៉ា ហេង សៀ បានព្យាយាមរំ-លោ-ភកញ្ញានៅក្នុងរថយន្ត ក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដោយទាក់ទងទៅនាងអោយចូលរថយន្តថានិយាយរឿងចែកអំណោយសម័យកូវីដ តែអ្វីៗគឺខុសទាំងអស់ហើយដើម្បីការពារខ្លួន កញ្ញាក៏បញ្ចេញកម្លាំងការពារខ្លួន រហូតធ្វើឲ្យឧកញ៉ាម្នាក់នោះរ-ងរបួ-ស តែចុងក្រោយបែជាឧកញ៉ាម្នាក់នោះ ដាក់ពាក្យប្តឹងនាងពីបទលួ-ចទូរស័ព្ទ និងប្រើអំ.ពើហឹ-ង្សាទៅវិញ។

ដើម្បីរកយុត្តិធម៌អោយបាន លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក៏បានដាក់លិខិតរួចរាល់ហើយ សុំអោយពេជ្រ រីតា នៅក្រៅឃុំបណ្តោះអាសន្ន ដោយមេធាវី​​អះអាង​ថា​កូនក្តី​របស់​ខ្លួន​ជាប់​កាតព្វកិច្ច​សិក្សា​ និង​ជាជនបង្គោល​ក្នុង​គ្រួសារ​​ដែល​ត្រូវ​ចិញ្ចឹម​ម្ដាយ​ និង​ជីដូន​ជរា​ ដូច្នេះ​ការ​បន្ត​ឃុំខ្លួន​នាង​ នឹង​ធ្វេី​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​យ៉ាង​ធ្ងន់-ធ្ងរ​។

ដោយលែករឿងមួយផ្សេងទៀតគឺ ក្រោយពីកើតហេតុហើយស្រាប់តែឧកញ៉ា ហេង សៀ បើកឡានទាំងរបួ-សទៅប៉ះជាមួយរថយន្តទំនើបម៉ាកឡង់គ្រីស័រទៀតយ៉ាងខ្លាំង ដោយមានរបួ-សឧកញ៉ា ហេង សៀ មិនបាននៅយូរទេ ក៏ប្រាប់ភាគីម្ខាងថា ចាំដោះស្រាយពេលក្រោយ។ ដោយយោងតាមវីដេអូថ្មី២ទៀត ចេញពីគណនីហ្វេសបុកឈ្មោះ Heng Sopharith បានបង្ហាញពីហេតុការណ៍នេះស្តែងៗ ហើយក៏ឧកញ៉ា ហេង សៀ ពិតជាមានរបួ-សនៅនឹងពោះមែនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Loading...

Loading...