kalib9

លោកស្រី ដេ​ត ម៉ាលី​ណា ចាប ចូល​បន្ទប់​គេង អ្នកគាំទ្រ​ថា មាន​លាភ ស្រាប់តែ​…(​មាន​វីដេអូ​)

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា លោកស្រី ដេ​ត ម៉ាលី​ណា សព្វថ្ងៃ​បាន​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​អស់​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​ហើយ ក្រោយពី​លែងលះ​គ្នា​ ជា​ផ្លូវការ​ជាមួយ​ព្រះតេជព្រះគុណ ឌួង ឆាយ កាលពី​ឆ្នាំ​២០២០​នោះ។

ការរស់នៅ​ជា​ស្ត្រី​មេម៉ាយ ពឹង​តែ​លើ​ខ្លួនឯង​នេះ មិនបាន​ធ្វើ​ឲ្យ​លោកស្រី ដេ​ត ម៉ាលី​ណា បាត់បង់​ប្រជាប្រិយភាព​ឡើយ។ ជាក់ស្ដែង ​គ្រាន់តែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ​មានការ​តាមដាន​(Follower) កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់​ជិត​១​លាន​នាក់​ទៅ​ហើយ ស្រប​ពេល​មុខរបរ​កំពុង​ដំណើរការ​យ៉ាង​ល្អ​។​

ងាក​មក​រូប​សម្រស់​វិញ លោកស្រី ដេ​ត ម៉ាលី​ណា បាន​ថែរក្សា តុបតែង មើលទៅ​ស្អាត​ជាង​ពេល​កំពុង​មាន​ប្ដី​ទៅទៀត បើ​ទោះ​ពេលនេះ មាន​កូន​៣​នាក់​ទៅ​ហើយ​ក្ដី​។ ចំណុច​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​អ្នកគាំទ្រ លើក​សរសើរ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាក​មក​កាលពី​ប្រមាណ​២​អាទិត្យ​មុន លោកស្រី បាន​ថត​ទិដ្ឋភាព​ក្នុង​បន្ទប់​គេង​របស់ខ្លួន បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម មើល​ទៅ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ រំលេច​ដោយ​ពណ៌​ផ្កាឈូក​ពេញ​បន្ទប់​តែម្ដង​។ គ្រាន់តែ​ឃើញ​បន្ទប់​គេង​អ្នកស្រី​ហើយ ក៏​ដឹង​ថា មេម៉ាយ​ស្តុក​ដែរ មិន​ដឹង​ថា ទម្រាំ​បាន​ដេ​គ័​រ​ប៉ុណ្ណេះ ចំណាយ​ទឹកប្រាក់​អស់​ប៉ុន្មាន​ទេ។

នៅ​ក្នុង​ការ​ថត​បង្ហោះ​នេះតាមពិត​ទៅ​លោកស្រី បង្ហាញ​ពី​សត្វ​ចាបមួយ​ក្បាល ដែល​ហើរ​ចូល​បន្ទប់​គេង​របស់​ខ្លួន​ទេហើយ​លោកស្រី ក៏បាន​លែង​វា​ឲ្យ​មាន​សេរីភាព​ទៅវិញ​។ ការដែល​សត្វ​ចាប​ហើរ​ចូល​បន្ទប់​គេង​នេះ ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​ចូល​ទៅ​ខំ​មិន​ថា «​បង​មាន​ចាប​ចូល ផ្ទះ ឬ​បន្ទប់ដេក គេ​មាន​លាភ​, សត្វ​ចាប​ចូល​ចឹ​ង​បាន​ន័យ​ថា​ល្អ​ណាស់​បង»។

Loading...

ផ្ទុយទៅវិញក្រោយ​ការ​បង្ហាញ​ពី​ចាប​ចូល​បន្ទប់​គេង​នេះ មិនទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អតីត​ម្ដាយក្មេក​លោកស្រី បាន​ឡាយ​វីដេអូ ទម្លាយ​រឿង​ក្នុង​គ្រួសារ​ជាច្រើន ធ្វើ​ឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​ជា​ខ្លាំង។

ក្នុងនោះលោកជំទាវ ខុង លី​ស៊ី​អាណា បាន​លើក​ឡើង​ថា អតីត​កូនប្រសា ដេ​ត ម៉ាលី​ណា និង​ឪពុកក្មេក ឌួង ងៀប បាន​ចូល​ដៃ​ចូល​ជើង​គ្នា ដើម្បី​រៀបចំ​គម្រោងការ​ជាន់​ឈ្លី​កេរ្តិ៍ឈ្មោះ លោក ឌួង ឆាយ ឲ្យ​វិនាស​ខ្ទេចខ្ទីនិង​ញុះញង់​ឲ្យ​មាន​បទល្មើស​ហិង្សា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...