kalib9

TikTok បានតែងតាំង លោក Sameer Singh ជាប្រធានផ្នែក ដំណោះស្រាយជំនួញពិភពលោក ប្រចាំអាស៊ីអាគ្នេយ៍

នៅក្រោមតួនាទីថ្មី TikTok សម្រាប់ជំនួញនេះ លោក Singh នឹងបន្តដឹកនាំដោយនាំយកដំណោះស្រាយថ្មីៗសម្រាប់ក្រុមហ៊ុន TikTok និងអ្នកជំនាញទីផ្សារនៅក្នុងថ្នាក់តំបន់។

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ៖ TikTok ដែលជាកម្មវិធីវីដេអូលើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះអំពីការតែងតាំងលោក Sameer Singh ជាប្រធានផ្នែកដំណោះស្រាយជំនួញពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នៅចំពោះមុខតួនាទីថ្មី

នេះ លោក Singh នឹងទទួលខុសត្រូវលើដំណោះស្រាយផ្នែកលក់ឈានមុខគេ និងទីផ្សារជំនួញសម្រាប់ផលិតផលនានារបស់ TikTok នៅក្នុងតំបន់។

លោក Singh មានបទពិសោធន៍ជាង ២៥ឆ្នាំទៅលើដំណោះស្រាយផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្មបែបច្នៃប្រឌិត។ មុនពេលចាប់ផ្តើមតួនាទីនៅក្នុងក្រុមហ៊ុន TikTok និង ByteDance លោកបានធ្វើការដឹកនាំក្រុមហ៊ុន GroupM ក្នុងតួនាទីជានាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីខាងត្បូង ដោយបានផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់លោក ទៅលើផ្នែកឌីជីថលនិងមាតិកា។ លោកក៏ធ្លាប់កាន់តួនាទី

សំខាន់ៗនៅក្នុងក្រុមហ៊ុនធំៗមួយចំនួនដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន GSK ក្រុមហ៊ុន Procter&Gamble និងក្រុមហ៊ុនIPG សម្រាប់តំបន់ជាច្រើនរួមមាន ប៉ាឡូអាល់តូ ប៊ូស្តុន ទីក្រុងឡុងដ៏ ឌូបៃ និងក្វាងចូវ។

លោក Singh បាននិយាយថា៖ «TikTok បានផ្តល់ការគាំទ្រដល់សហគ្រាសនិងដៃគូរាប់ម៉ឺន ជាពិសេសជំនួញធនតូចនិងមធ្យម ដើម្បីបង្កើនកិច្ចខំប្រឹងប្រែងរបស់ពួកគេលើផ្នែកទីផ្សារនិងពាណិជ្ជកម្ម និងពង្រីកអជីវកម្មរបស់ខ្លួន តាមរយៈផលិតផលរបស់ TikTok ជាច្រើន

Loading...

ទៀតផង។ តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់ដែលរីកចម្រើនលឿននិងមានសក្តានុពលខ្លាំង ជាពិសេសទៅលើទម្រង់មាតិកាខ្លីៗ ហើយទីផ្សារក្នុងតំបន់នេះផងដែរនឹងបន្តក្លាយខ្លួនជាតំបន់អទិភាពរបស់ពួកយើងក្នុងការពង្រីកនិងបង្កើតជំនួញថ្មីៗដើម្បីបំពេញតម្រូវការយ៉ាងច្រើនផ្សេងៗគ្នាក្នុងតំបន់»។

លោក Blake Chandlee ដែលជាប្រធាននាយកផ្នែកដំណោះស្រាយជំនួញពិភពលោករបស់ TikTok បានឲ្យដឹងថា៖ «វាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ TikTok ក្នុងការនាំយកនូវវិធីថ្មីនិងច្នៃប្រឌិតសម្រាប់ម៉ាកនិងផលិតផលផ្សេងៗដើម្បីឈានទៅរកភាពជោគជ័យនៅលើ

TikTok ហើយលោក Singh នឹងក្លាយជាធនធានមួយដែលមិនអាចខ្វះបានក្នុងការបំពេញភារកិច្ចការជោគជ័យមួយនេះ។ យើងពិតជារីករាយ និងសូមស្វាគមន៍គាត់មកកាន់តួនាទីថ្មីនេះ ហើយយើងក៏ទន្ទឹងរង់ចាំភាពជោគជ័យបន្ថែមទៀតរបស់លោក Singh ក្នុងនាមជាប្រធានដំណោះស្រាយអាជីវកម្មសកលនៅអាស៊ីអាគ្នេយ៍»៕

Loading...