kalib9

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី កុំខ្លាចខុសខ្លាំងពេក!

មនុស្សគ្រប់រូបតែងមានចំណុចខ្សោយរៀងខ្លួន ប៉ុន្តែអ្នកខ្លះមានភាពភ័យខ្លាចដោយមិនហ៊ានប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួនដោយខ្លាចថាខ្លួនធ្វើខុសហើយខ្មាស់គេ។ ប៉ុន្តែភាពភ័យខ្លាចនេះហើយជាដើមហេតុធ្វើឲមនុស្សមានភាពបរាជ័យក្នុងខ្លួន។ ការខ្លាចខុសនេះហើយជាឧបសគ្គដ៏ធំក្នុងខ្សែជីវិតរបស់មនុស្ស។

យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖

"ការគិតគូរមុនធ្វើអ្វីមួយ ដោយការពិចារណាឱ្យបានវែងឆ្ងាយ ហ្មត់ចត់ ជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះបើគិតច្រើនពេកវានាំឱ្យអាក់ខាន ឬរំខានដល់ការសម្រេចចិត្តទៅវិញទេ ព្រោះបើយើងនៅតែអល់អែក ឬរារែកចិត្ត មិនព្រមសម្រេចចិត្តធ្វើអ្វីដែលខ្លួនចង់ធ្វើ នោះអ្វីៗនឹងរំលងទៅហួស ឬហួសពេល។

ឧទាហរណ៍ថា បើអ្នកចង់បើកហាងអ៊ុតសក់នៅកន្លែងណាមួយ ប៉ុន្តែអ្នកចេះតែខ្លាចនេះខ្លាចនោះ ឬអ្នកគិតថា ចាំឱ្យគេបើកមុន​សិន បើគេចំណេញចាំបើកតាមក្រោយ នោះអ្នកកម្រជោគជ័យខ្លាំងណាស់ ព្រោះជំនួញអ្វីក៏ដោយ បើគេបើកជោគជ័យហើយ ហើយយើងទើបតែទៅបើកក្រោយគេ គឺពិបាកប្រកួតប្រជែងជាមួយគេខ្លាំងណាស់។

Loading...

សាកគិតលមើល! បើមិនហ៊ានរៀនជិះកង់ផង តើធ្វើម៉េចនឹងចេះ​ជិះកង់ទៅ? បើអ្នករៀនជិះ យ៉ាងច្រើនដួលតែម្ដងពីរដង អ្នកនឹងចេះជិះ។ ដូចគ្នានេះដែរ បើអ្នកធ្វើអ្វីខុសម្ដងពីរដង នោះអ្នកច្បាស់ជារកផ្លូវត្រូវឃើញមិនខានទេ។ ដូច្នេះ ចូរក្លាហានធ្វើ ក្លាហានសាកល្បង កុំខ្លាចខុសខ្លាំងពេក។

ខ្ញុំសូមរម្លឹកម្ដងទៀតថា កាលណាបណ្តោយឱ្យជំងឺភ័យខ្លាចមកស្ថិត​ឬដក់ជាប់ក្នុងចិត្ត វានឹងក្លាយជារនាំងបិទបាំងភាពរីកចម្រើនលូតលាស់របស់យើង ដែលធ្វើឱ្យយើងគិតអ្វីក៏មិនចេញ គ្មានសកម្មភាព បាក់ទឹកចិត្ត តឿគំនិត តឿចំណេះដឹង ពិសេសធ្វើឱ្យយើងមានអារម្មណ៍​ជានិច្ចថា ធ្វើនេះខ្លាចខុស ធ្វើនោះខ្លាចខុស យូរៗទៅលែងហ៊ានធ្វើអ្វីទាំងអស់៕"

Loading...