kalib9

បង ទ្រី ដាណាបានបង្ហោះនៅក្នុងហ្វេសបុកផេករបស់ខ្លួនពីបវរកញ្ញា Miss Universe ថា…!!!

កាលពីថ្មីៗនេះដែល តាមគរណីហ្វេសបុកផេករបស់ បងស្រី ទ្រី ដាណា បានបង្ហោះសារទាក់ទងទៅនឹងបវរកញ្ញា Miss Universe Cambodia ដែលបង្ហាញពីការកោតសរសេីរ និង រំភេីពចិត្តជាខ្លាំងចំពោះ Miss Universe Cambodia ទោះជាមិនបានជាប់ Top21 ក៏ដោយ

តាមបណ្តាញទំនាក់ទំនងហ្វេសបុក ផេករបស់ បងទ្រី ដាណា បានសរសេថា៖ " សុំនិយាយតិចដែរថ្ងៃនេះរឿងបវរកញ្ញាតំណាងជាតិយើង រ៉េត សារីតា ទៅប្រកួតនៅអាមេរិកខ្ញុំឃើញវីដេអូខ្លះដែរទោះមិនបានចំណាត់ថ្នាក់ Top21 តែខ្ញុំសរសើរគាត់ ខ្ញុំរំភើបចិត្តដែលគាត់មានជំនឿចិត្ត ខំប្រឹងធ្វើបានយ៉ាងល្អ ទឹកមុខគាត់ញញឹមលាយភាពរឹងមាំ

ជាអត្តសញ្ញាណខ្មែរយើង គាត់និយាយបានល្អមានទំនុកចិត្ត។ យ៉ាងហោចណាស់យើងបានបង្ហាញទង់ជាតិ សំលៀកបំពាក់យើង វប្បធម៍យើងទៅមនុស្សរាប់លាននាក់ទូទាំងពិភពលោក។ អ្វីដែលកាន់តែរំភើបចិត្ត គឺឃើញប្រជាជនខ្មែរយើងយុវជនខ្មែរយើង គាំទ្រយ៉ាងខ្លាំងជាកម្លាំងចិត្ត ជួយ share ជួយ like គ្រប់កន្លែង និងចំណាយលុយ Vote ទៀត។

Loading...

នេះជាកម្លាំងចិត្ត ភាពកក់ក្ដៅ ហើយក៏ជាថាមពលដល់អ្នកក្រោយៗទៀត ឱ្យកាន់តែខំប្រឹង ហើយនាងខ្ញុំក៏រង់ចាំផ្ដល់កម្លាំងចិត្តដូចគ្នា។ យើងត្រូវរួមគ្នាគាំទ្រទើបវប្បធម៍ដ៏ល្អរបស់យើងផ្សាយគ្រប់ទិសទី "

ប្រភពៈ ទ្រី ដាណា Dana Try

Loading...