kalib9

ភ្ញាក់ផ្អើល!!! គ្រាប់ជីរដែលគេល្បីថាល្អគ្រប់គ្នា បែរជាមានផលប៉ះពាល់ដល់ថ្នាក់នេះសោះហើយព្រមទាំង…

អ្នកប្រហែលជាធ្លាប់ដឹងពីអត្ថប្រយោជន៍នៃគ្រាប់ជីរចំពោះសុខភាពហើយ ថែមទាំងចួលចិត្តហូបវាជាប្រចាំទៀតផងក៏មិនដឹង ។ ទន្ទឹមនឹងនេះ តើអ្នកមានដឹងអំពីផលអវិជ្ជមានរបស់គ្រាប់ជីរដែរឬទេ ?

១ – ឈាមរាវ ដោយសារគ្រាប់ជីរសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ វាអាចបណ្តាលឱ្យឈាមរាវ ។ អ្នកមានបញ្ហាឈាមរាវ ដែលត្រៀមចូលវះកាត់ ឬ អ្នកលេបថ្នាំអាស្ពីរីនជាប្រចាំ គួរចៀសវាងការទទួលទានគ្រាប់ជីរ ។ ក្នុងករណីប៉ះពាល់ធ្ងន់ធ្ងរ អ្នកជំងឺអាចនឹងហូរឈាម ធ្លាក់ឈាមច្រើន និង ប៉ះពាល់ដល់សុខភាពជាខ្លាំង ។

២ – សម្ពាធឈាមធ្លាក់ចុះ អ្នកមានសម្ពាធឈាមទាប គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត មុននឹងសម្រេចចិត្តទទួលទានគ្រាប់ជីរ ពីព្រោះគ្រាប់ជីរមានសារធាតុដែលអាចបញ្ចុះសម្ពាធឈាម ( Diastolic Blood Pressure – DBP ) ក្នុងកម្រិតគួរឱ្យកត់សម្គាល់ ។

Loading...

៣ – បញ្ហាអាឡែកហ្ស៊ី គ្រាប់ជីរក៏អាចបង្កជាអាឡែកហ្ស៊ីដែរ ដូចជា ឡើងកន្ទួលក្រហម កន្ទាលត្រអាក និង ហូរទឹកភ្នែក ជាដើម និង ក្នុងករណីធ្ងន់ធ្ងរអាចមានចេញរោគសញ្ញាដូចចាញ់អាហារដែរ គឺពិបាកដកដង្ហើម ក្អួត រាគរូស និង ហើមអណ្តាត ប៉ុន្តែទាំងនេះជាករណីកម្រនឹងកើតមាន ។

៤ – បញ្ហាក្រពះ បញ្ហាក្រពះពោះវៀន ជាផលរំខានចម្បងនៃគ្រាប់ជីរ ប៉ុន្តែការបរិភោគឱ្យត្រូវពេល ឬ តាមរបៀបសមស្រប អាចនឹងកាត់បន្ថយ ឬ ចៀសវាងផលប៉ះពាល់នេះបាន ។ ៥ – បង្កើនការប្រឈមនឹងជំងឺមហារីកប្រូស្តាត តាមការស្រាវជ្រាវ និង ការអង្កេតជាច្រើនបានបង្ហាញថា សារធាតុអាស៊ីតអាល់ហ្វាលីណូឡេនីក ( Alpha-linolenic acid ) ដែលជាអាស៊ីដខ្លាញ់ មានបរិមាណច្រើនក្នុងគ្រាប់ជីរ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការប្រឈមនឹងជំងឺមហារីកប្រូស្តាត ។ ទោះជាយ៉ាងនេះក្តី អត្ថប្រយោជន៍នៃគ្រាប់ជីរក៏មានច្រើនដូចគ្នា ៖ – ជួយស្បែក សុខភាពរំលាយអាហារ និង សុខភាពបេះដូង – ជួយព្យាបាលជំងឺទឹកនោមផ្អែម – ផ្តល់ថាមពល និង ជំរុញដល់ការធ្វើមេតាបូលីស ធ្វើឱ្យឆ្អឹងរឹងមាំ ជួយសាច់ដុំ និង សម្រករាង – ជួយការពារប្រឆាំងនឹងជំងឺមហារីកសុដន់ និង មហារីកស្បូន ព្រមទាំងកាត់បន្ថយបញ្ហាមាត់ធ្មេញទៀតផង។

ប្រភព៖cambodiapluz

Loading...