kalib9

មោទនភាពខ្លាំងណាស់!!! ដឹងទេថារឿងរ៉ាវ ១៣ យ៉ាងរបស់កម្ពុជា ដែលធ្វើឱ្យពិភពលោកស្ញប់ស្ញែងបំផុតនោះគឺ….

កម្ពុជាជាដែនដីមួយត្រូវបានពិភពលោកផ្ដល់ងារថា ជា «ដែនដីអច្ឆរិយ» មានសម្បត្តិវប្បធម៌ទាំងរូបី ទាំងអរូបី ដ៏ល្អផូផង់ ។ កម្ពុជាជាដែនដី គ្របដណ្ដប់ដោយវប្បធម៌ ប្រណៃពី ទំនៀមទម្លាប់ ប្រាង្គប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរ​ ធ្វើឱ្យមនុស្សនៅលើសាកលលោកកោតស្ងប់ស្ងែង ចង់មកឃើញ មកទស្សនាឱ្យច្បាស់ជាក់នឹងភ្នែក ។ ដោយឡែកថ្មីៗនេះគេហទំព័រ Trip Culture បានចុះផ្សាយអំពីរឿងរ៉ាវ ១៣ យ៉ាងរបស់កម្ពុជាដែលគ្មានប្រទេសណាដូច ហើយគួរមកទស្សនាឱ្យបានម្ដងក្នុងមួយជីវិត ៖

១. សំណង់ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យគ្មានពីរលើលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាសាទអង្គវត្ត គឺជានិមិត្តរូបរបស់ប្រទេសកម្ពុជាដែលឃើញស្រាប់នៅលើទង់ជាតិ ជាពិសេសក៏ជាស្ថាបត្យកម្មសាសនាដ៏ធំជាងគេបំផុតក្នុងពិភពលោកផងដែរ ។ ប្រាសាទអង្គវត្តបង្ហាញពីភាពរុងរឿងនៃចក្រភពអង្គរក្នុងសតវត្សទី១២យ៉ាងអស្ចារ្យ ។

២.ទឹកមុខរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាជនកម្ពុជាល្បីឈ្មោះខាងការរៀបចំបដិសណ្ឋារកិច្ច ដែលទេសចរប្រាកដជាទទួលបានការស្វាគមន៍ដ៏កក់ក្តៅ ជាមួយស្នាមញញឹមគ្រប់ទីកន្លែងដែលពួកគេទៅ ។ ភាព​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ត្រូវបានលោក Anton Caragea ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប លើកឡើងថា បើអ្នក​ចង់​ឃើញ​ភាព​ញញឹម​រួសរាយ​រាក់​ទាក់​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ត្រូវ​មក​កម្ពុជា ។

៣. កោះដ៏ស្រស់ស្អាតរបស់កម្ពុជា

ប្រសិនបើមកដល់ប្រទេសកម្ពុជាអ្នកមិនបានទៅលេងកម្សាន្តនៅកោះនានាក្នុងប្រទេសកម្ពុជា ពិតជារឿងគួរឱ្យសោកស្ដាយបំផុត ។ កោះជាច្រើនគ្របដណ្ដប់ដោយទេសភាពដ៏ស្អាតបំផុត ដូចជា កោះរ៉ុងគឺជាកោះដ៏ស្រស់ស្អាត ហើយនៅក្បែរនោះមានកោះរ៉ុងសន្លឹមមានឆ្នេរខ្សាច់សរក្បុះដូចម្សៅ អមដោយរុក្ខជាតិត្រូពិកយ៉ាងស្រស់បំព្រង ។

៤. ទស្សនាពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងស្នាក់នៅផ្ទះរបស់ប្រជាជនក្នុងសហគមន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្ញៀវទេសចរអាចដើរកម្សាន្ត និងទទួលបទពិសោធន៍ តាមរយៈការសម្រាកនៅតាមស្រុកជាមួយអ្នកភូមិ ហើយធ្វើសកម្មភាពគួរឱ្យចាប់អារម្មណ៍ដូចជា ការរៀនធ្វើម្ហូបខ្មែរ រុករកនៅក្នុងព្រៃមើលទេសភាពព្រៃពឹ្រក្សា និង សត្វព្រៃជាដើម ។

៥. សត្វព្រៃកម្ពុជាក៏ជាដែនដីមួយដ៏ល្អ ជាជម្រុកនៃជីវិតសត្វព្រៃ ដូចជានៅសួនសត្វភ្នំតាម៉ៅ ដែលជាមជ្ឈមណ្ឌលជួយសង្រ្គោះសត្វព្រៃពីការធ្វើអាជីវកម្ម និងថែរក្សាសត្វទាំងនោះឱ្យបានល្អមុននឹងប្រលែងចូលទៅក្នុងព្រៃវិញជាដើម ។

៦. ទេសភាពព្រៃឈើដ៏ស្រស់ត្រកាលភ្នំក្រវាញជាភ្នំដែលប្រជុំទៅដោយធនធានធម្មជាតិ សត្វព្រៃ និង រុក្ខជាតិ ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ។ ទេសចរអាចបោះជំរុំ អុំទូកកាយ៉ាក់ ជិះកង់ និងឡើងភ្នំនៅក្នុងព្រៃត្រូពិកដ៏ពិសេសនេះ ។

Loading...

៧. វប្បធម៌ដ៏ល្អផូផង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វប្បធម៌ កេរដំណែលដ៏ច្រើនលើសលុប គឺជាសរសៃឈាម នៃព្រះរាជាណាចក្រអច្ឆរិយៈ ។ ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការទស្សនា របាំអប្សរា ចម្រៀងប្រពៃណី ដែលបរិយាយយ៉ាងល្អិតល្អន់នៅលើឆាក អាចផ្តល់ឱកាសឱ្យភ្ញៀវទេសចរទទួលអារម្មណ៍ញាប់ញ័រ រំជើបរំជួលទៅតាមឈុតឆាកនីមួយៗ ។

៨. ប្រវត្តិសាស្រ្តខ្មែរដ៏រុងរឿង

ភាពរុងរឿងនៃសម័យអាណាចក្រអង្គរ គឺនៅតែដក់ជាប់ជាមោទកភាពរបស់ជាតិខ្មែរ ។ ក្នុងដែរគ្រាន់តែការដើរទស្សនា សិក្សាឱ្យបានលម្អិតពីព្រះមហាក្សត្រ និង សកម្មភាពនៅតាមជញ្ជាំងប្រាសាទក្នុងសម័យកាលផ្លាស់ប្តូរពីសាសនាព្រាហ្ម មកជាព្រះពុទ្ធសាសនា ក៏អាចធ្វើឱ្យទេសចរមានអារម្មណ៍រំភើបភ្ញាក់ផ្អើលមិនខាន ។

៩. គំនូរសិល្បៈដ៏អស្ចារ្យរបស់វិចិត្រករខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គំនូរទស្សនីយភាពកំពុងមានភាពពេញនិយមក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈស្នាដៃដ៏ពិនប្រសប់របស់វិចិត្រករនៅតាមតំបន់មួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបងជាដើម ។

១០. ការទិញទំនិញនៅតាមបណ្ដាទីផ្សារ ពិសេសផ្សារធំថ្មីមានរចនាបថដ៏ប្លែកបំផុតផ្សារនៅកម្ពុជាតែងបើកនៅពេលព្រឹកព្រលឹម ដើម្បីទទួលភ្ញៀវទៅទិញម្ហូបស្រស់ៗ ។ ក្រៅពីនោះសម្រាប់ទំនិញផ្សេងៗ អ្នកក៏អាចតថ្លៃបាននៅពេលសួរតម្លៃរួច ។

១១. ថ្ងៃបុណ្យជាតិដ៏សម្បូរបែបប្រតិទិនកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនបំផុត និងមានពិធីផ្សេងៗដែលប្រារព្ធឡើងយ៉ាងសប្បាយរីករាយពីប្រជាជនទូទាំងប្រទេសដូចជា ចូលឆ្នាំខ្មែរ និង ពិធីបុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌជាដើម ។

១២. ម្ហូបខ្មែរដ៏មានឱជារស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុខម្ហូបខ្មែរជាច្រើនមុខរង់ចាំទទួលភ្ញៀវជានិច្ច ជាមួយរស់ជាតិបែបខ្មែរពិតៗដូចជាអាម៉ុក ឡុកឡាក់សាច់គោ ឆាក្តាមម្រេចកំពតជាដើមដែលពេញនិយមបំផុត ។ ជាពិសេសនោះគឺ សត្វល្អិតដូចជា ចង្រិត អាពីង ខ្ទួយ ខ្ញាដំរីបំពងដែលលក់តាមផ្លូវជាច្រើនដែលគួរសាកល្បង ។

១៣. ទេសភាពប្រកបដោយខ្យល់អាកាសបរិសុទ្ធវាលស្រែពណ៌បៃតង ឬ ការទស្សនានៅក្នុងព្រៃ សុទ្ធតែបានធ្វើឱ្យអ្នកទេសចរ ទទួលអារម្មណ៍ស្រស់ស្រាយ ដកដង្ហើមបានស្រួលជាមួយខ្យល់អាកាសដ៏បរិសុទ្ធ ៕

ប្រភព ៖ Facebook

Loading...