kalib9

បន្ទាប់ពីឃើញ ! ទិដ្ឋភាពបូជាស.ព អ្នកគ្រូ ឱម យុវណ្ណា ម្សិលមិញរួចមកធ្វើឲ្យ ឱក សុគន្ធកញ្ញា រំជួលចិត្តពេកក៏បានពោលពាក្យបែបនេះថា…

ហ្វេសប៊ុក៖ នាពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិង សោកសៅសង្រេងខណៈដែលលេចលឺដំណឹងអំពីមរណភាពរបស់អ្នកគ្រូ ឱម យុវណ្ណា ហៅអ្នកគ្រូស្រី ដោយរោគាពាធ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ៣ ទៀតភ្លឺ។

អ្នកគ្រូ ឱម យុវណ្ណា គឺអតីតគ្រូបង្រៀនរបាំបុរាណ (ឯកទេស នាង) នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ព្រមទាំងធ្លាប់បានចូលរួមបង្ហាត់បង្ហាញ និងដឹកនាំការសម្តែងផ្សេងៗក្នុងក្រុមមហោស្រពបុរាណ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។

ហើយកាលពីថ្ងៃមិ្សលមិញនេះ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ គេក៏បានប្រទះឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tola Chap បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ពិធីបូជាសពអ្នកគ្រូ ឱម យុវណ្ណា បានបញ្ចប់នាល្ងាចមិចនេះ។ កូនសិស្សសូមជូនដំណេីរអ្នកគ្រូត្រឹមនេះ”។

Loading...

ក្រោយឃើញទិដ្ឋភាពបែបនេះហើយ ធ្វើឲ្យតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ ឱក សុគន្ធកញ្ញា រំជួលចិត្តពេក ក៏បានទម្លាយអារម្មណ៍បែបនេះថា៖ ប៉ុន្មានថ្ងៃនេះខ្ញុំបាននឹកឃើញកាលពីនៅតូចៗពេលហាត់រៀនជាមួយអ្នកគ្រូ ។ តែពេលនេះអ្នកគ្រូ ឱម យុវណ្ណា បានចាកចេញទៅមិនត្រឡប់ សូមវិញ្ញាណក្ខន្ធ អ្នកគ្រូបានទៅដល់ទីស្ងប់សុខ”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Loading...