kalib9

១​កំផ្លៀង​របស់​Bro KH កក្រើក​ដល់​ប្រពន្ធ​លោក​ សុវណ្ណ រិទ្ធី ទ្រាំ​មិន​បានចេញ​មក​វែកញែក​ច្បាស់ៗ​ថា…(មានវីដេអូ)

ករណី​Bro KH​ឡាយ វីដេអូ រៀបរាប់​រឿង​បែកបាក់​គ្រួសារ​ទាំង​ទឹកភ្នែក កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​អ្នកគាំទ្រ ធ្វើ​ការ​ជជែក​វែកញែក​រក​ហេតុផល​កក្រើក​បណ្ដាញ​សង្គម។

ក្រោយ​ឡាយ​វីដេអូ​រួច ព្រឹក​ឡើង Vlogger ដ៏​ល្បី​រូបនេះ ក៏បាន​សម្រេច​លុបចោល​វីដេអូ​នោះ​វិញ ដោយ​លោក ​លើក​ហេតុផល​ថា អាណិត​អ្នក​ម្ដាយ​របស់​ខ្លួន​។ ទោះ​យ៉ាងណា វីដេអូ របស់​លោក ត្រូវបាន​គេ​យក​ទៅ​ឡាយ និង​បង្ហោះ​បន្តកក្រើក​បណ្ដាញ​សង្គម​បាត់ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្ដែង វីដេអូ របស់​លោក​ឡាយ​នោះ ត្រូវ​បាន​យក​ទៅ​បង្ហោះ​បន្ត ឃើញ​ដល់​មនុស្ស​ជាច្រើន ក្នុងនោះ ក៏​មាន​ប្រពន្ធ​លោក សុវណ្ណ រិទ្ធី ដែរ ហើយ​គ្រាន់តែ​ឃើញ​វីដេអូ​នេះ ភ្លាម ធ្វើ​ឲ្យ​នាង ទប់ចិត្ត​មិន​ជាប់ ចេញមក​ធ្វើការ​វែកញែក​ករណី​នេះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ នាង មាស សុជាតា បាន​ចែក​រំលែក​វីដេអូ របស់​Bro KH ដែល​គេ​យក​ទៅ​បង្ហោះ​បន្ត ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​លើក​ឡើង​ថា «មួយ​ដៃ ​ដែល​អ្នក​វ៉ៃ​នាង​ ហើយ​មួយ​ដៃ ​ដែល​នាង​វ៉ៃ​ទៅ​អ្នក សួរ​ថា​អ្នកណា​ឈឺចាប់​ជាង? មាត់​ថា​ស្រលាញ់​ប្រពន្ធ​ តែ​នៅតែ​

Loading...

លើក​ដៃ​វ៉ៃ​នាង ហេតុ​អី​? ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​របស់​នាង ​តើ​អ្នក​សង​អស់​ទេ​?..​ នាង​មាន​សិទ្ធិ​រក​មនុស្ស​ល្អ​ ដែល​មើល​ថែ​ចិត្ត ​និង​បេះដូង​របស់​នាង ចឹ​ង​កុំ​ខឹង​គេ ..!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនាម​ជា​បី្ត​គឺ​គ្មាន​សិទ្ធិ​វ៉ៃ​ប្រពន្ធ​ទេ ឲ្យ​យល់ វ៉ៃ​ហើយ​អាង​មក​ប្រើពាក្យ​សុំទោស ……???​ពេល​បាត់បង់ ​ទើប​ដឹងខ្លួន​ថា​ស្ដាយក្រោយ តែ​ពេល​នាង​នៅ​ក្បែរ​ បែរជា​មិនចេះ​ថែរក្សា​??​ ហេតុ​អី បាន​អោយ​អ្នក​ទី​៣​មក​ជូត​ទឹកភ្នែក​អោយ​ប្រពន្ធ មនុស្ស​ស្រី តែ​ឆ្អែត​គេ​ដើរចេញ​ហើយ​!!!!​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រលាញ់​ប៉ុណ្ណា​ក៏ដោយ​ តែ​បើ​លើកដៃ​វ៉ៃ​ប្រពន្ធ​ ហើយ​ជា​មនុស្ស​ស្រី​ទន់ខ្សោយ​ហើយ​ស្អប់​ជាទីបំផុត​​ខ្ញុំ​មិនដែល​ចេះ​ទើស​អ្នកណាម្នាក់​ទេ តែ​បើ​រឿង​មនុស្ស​ប្រុស​វ៉ៃ​ស្រី គឺ​សុំ​ទើស លើកដៃ​វ៉ៃ​គេ គេ​អត់​មាន​អាណិត​គេ យំ​ចឹ​ង​ទេ តាំង​គេ​ដើរចេញ​មាន​អ្នកថ្មី​តាំង​ឡាយ​យំ​ចោទ​គេ គ្រប់ ថា​គេ​ចេះ​ចុះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ថា ក្រោយពីBro KH ធ្វើការឡាយចោទប្រកាន់អតីតប្រពន្ធរបស់ខ្លួនរួចមក, ប្រពន្ធរបស់លោក ប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះShu Jin ក៏បានធ្វើការឆ្លើយតបភ្លាមៗផងដែរថា មិនអាចទ្រាំនឹងអំពើហិង្សាបាននោះ ហើយ ក៏បានផ្ទេរលុយចំនួន៨០០ដុល្លារឲ្យBro KHវិញផងដែរ។ លើសពីនេះ នាងក៏បានទម្លាយពីសារឆ្លើយឆ្លងរឿងBro KHឆាតទារលុយនាងផងដែរ៕​ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Loading...