kalib9

ភ្លៀងមួយមេធំ ! ទឹកប្រឡាយស្ទឹងមានជ័យលែងមានសំរាមអណ្តែតឃើញភ្លាមធ្វើឲ្យ ខេម នៅមិនសុខឡើយ ក៏បាន…

ព្រឹកម៉ិញនេះនាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ គេប្រទះឃើញហ្វេសប៊ុកផេក “សាលាសង្កាត់ ស្ទឹងមានជ័យ” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ឃើញហើយពិតជាគួរឲ្យកោតសរសើរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងការចូលរួមជួយរក្សាទុកសំរាមបានយ៉ាងខ្លាំង។

ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “ភ្លៀងមួយមេធំ យប់មិញនេះ ទឹកប្រឡាយស្ទឹងមានជ័យ មានការឡើងខ្លាំង អ្វីដែលចាប់អារម្មណ៍នោះ នៅពេលនេះ ទិដ្ឋភាពនៅលើផ្ទៃទឹកទាំងអស់ គឺគ្មានសំរាមសូមអរគុណសំរាប់ការចូលរួមចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើង”។

ឃើញរូបនេះប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យ​ តារាចម្រៀង ខេម នៅមិនសុខឡើយ ក៏បានទំលាយពាក្យ បែបនេះ ចេញមកថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“សូមសរសើរ និងសប្បាយចិត្តណាស់ ហើយខ្ញុំសូមលើកទឹកចិត្តពុកម៉ែបងប្អូន រស់នៅស្ទឹងមានជ័យ រូបភាពដែលបានពីបណ្តាញសង្គមបញ្ជាក់ភ្លៀងមួយមេធំ គ្មានសំរាមអណ្តែត ដូចមុនទៀតទេ

Loading...

នេះសបញ្ជាក់អោយឃើញ ពីការចូលរួម និងយល់ដឹង អំពីផលប៉ះពាល់ នៃការចោលសំរាម សូមលើកដៃអរគុណ ហើយសង្ឃឹមថា ខ័ណ្ឌដទៃទៀត នឹងបានផ្លាស់ប្តូរផ្នត់គំនិត បញ្ឈប់ការចោលសំរាមផ្តេសផ្តាស់ ដើម្បីទីក្រុង និងប្រទេសរបស់យើង”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ ៖

Loading...