kalib9

ចេញមកខុសគេម៉ង! ក្រុមឡានដឹកដីបែកស្លុយមួយក្រុម ស៊ីផ្លេដាក់ក្រុមអ្នកបោះតង់ ផ្អើលលើភ្នំ គីរីរម្យ(វីដេអូ)

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងស្រាប់ហើយថា នៅឧទ្យានជាតិព្រះកុសម ដែលគ្រប់គ្នាហៅថាគីរីរម្យ គឺជារមណីដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានភាពល្បីរន្ទឺយ៉ាងខ្ឡាំងក្នុងរយៈពេលមួយរយៈចុងក្រោយនេះ។ ទន្ទឹមនឹងនេះផងដែរ មានភ្ញៀវទេសចរជាច្រើនបានទៅលេង គីរីរម្យ ដោយនៅលើរមណីដ្ឋាននេះ មានកន្លែងកំសាន្ដយ៉ាងច្រើនបែប មានរីសតច្រើន មានទឹកធ្លាក់ មានបឹង មានកន្លែងសម្រាប់បោះតង់ ទើបធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសសម្រាប់យុវជនវ័យជំទង់។

ក្នុងពេលតែមួយនេះដែល កំពុងតែមានហេតុការណ៍ដ៏ហួសចិត្តនៅដែលបានកើតឡើងនៅលើភ្នំគីរីរម្យ មានក្រុមឡានធំ(ឡានដឹកដី) មួយក្រុមមានប្រហែលជា ១០ឡានបានធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ ពួកគេបានធ្វើការ រោទិ៍ម៉ាស៊ីន និងស៊ីផ្លេខ្លាំងៗ ទៅលើក្រុមអ្នកបោះតង់ដែលបានមកដល់ទីកន្លែងមុន ដែលធ្វើឲ្យមានការរំខានយ៉ាងខ្លាំង ដល់ពួកគេ តួយ៉ាងវាជាទង្វើដែលគួរឲ្យស្អប់ខ្ពើម និងគ្មានការគោរព ដល់អ្នកដំណើរ ក៏ដូចជាអ្នកទេសចរដូចគ្នាផងដែរ។

Loading...

Loading...