kalib9

ជី​ ឈីងលីន ចៅស្រីនាយ កុយ ទម្លាយរឿងរ៉ាវជីវិតរងសម្ពាធផ្លូវចិត្តតាំងក្មេង…..

ភ្នំពេញ៖ កាលពីថ្មីៗមកនេះមានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវតារាសម្តែងវ័យក្មេងគឺកុមារី ជី ឈី​ង​លីន ដែលជាចៅស្រីរបស់តារាកំប្លែងនាយ កុយ បន្ទាប់ពីបង្ហាញនូវការរងសម្ពាធផ្លូវចិត្តតាំងពីតូចមកម្ល៉េះ។

ទន្ទឹមគ្នាដែលបញ្ហានេះបានធ្វើឱ្យផ្ទុះកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកនោះ ជី ឈី​ង​លីន ដែលកំពុងកសាងកេរ្តិ៍ឈ្មោះល្បីនៅក្នុង​ការងារ​សិល្បៈ នាង​ក៏បាន​ចេញ​មុខមក​ទម្លាយ​រឿងរ៉ាវ​ជីវិត​ពិត​រប​ស់​នាង ដែលស្ដាប់ហើយស្ទើរទប់ទឹកភ្នែកមិនជាប់​។​

កុមារី ជី ឈី​ង​លីន បាន​ចែករំលែក​បទពិសោធន៍​ជីវិតជាមួយនឹង​ការរៀបរាប់​ថា ជីវិត​មនុស្សយើងម្នាក់ៗកើតមក​តែងតែ​មាន​សម្ពាធមាន​បញ្ហា ទោះបីជា​ខ្លួនមានអាយុតិចមែនតែនាងមានសម្ពាធជាច្រើនដែលមិនហ៊ានចែករំលែក ឪពុកនាងគាត់បានលែងលះគ្នា នាងបាត់បង់ភាពកក់ក្តៅ ពេលខ្លះក៏តានតឹងមិនចង់ឱ្យរឿងនឹងកើតឡើងទេ តែ​វា​បានកើត​ឡើង​ហើយនាងក៏ញញឹមររឹងមាំទទួលយកវា។

ជី ឈី​ង​លីន បញ្ជាក់ថា៖ “ខ្ញុំរៀនផង ខ្ញុំ​ធ្វើការ​ផង ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តខ្លួនខ្ញុំ ឱ្យ​មាន​ស្នាមញញឹម ចេះ​តស៊ូ ជ​ម្នះ​គ្រប់​បញ្ហា ដែល​នៅ​នឹង​មុខ​ខ្ញុំ​។ នៅ​ថ្ងៃ​ដែល​ប៉ា ម៉ាក់​ខ្ញុំ​លែង​លះ​គ្នា ពាក្យ​មួយ​ម៉ាត់ដែលខ្ញុំចាំមិនភ្លេចដែល​ប៉ា​បាន​ប្រាប់​ខ្ញុំ​ថា មើល​ប្អូន​ផង​។ ​ហើយក៏​ដូចគ្នា ត្រូវតែ​មាន​ភាព​តស៊ូ ខ្ញុំ​ចាំ​ពាក្យមួយ ខ្ញុំ​អាច​យំ​បាន១​ម៉ោង ១​ថ្ងៃ ១​ខែ ១​ឆ្នាំ ក៏ប៉ុន្តែមិនមែនមួយជីវិត”។

ចៅស្រីនាយ កុយ រូបនេះបានបន្ថែមថា នេះគ្រាន់តែជាការចែករំលែកនៃរឿងរបស់ខ្លួននៅមានរឿងជាច្រើនទៀតដែលនាងត្រូវចែករំលែក។

សូមជម្រាបថាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនោះ ម្ដាយ​របស់​តារា​សម្ដែង ជី ឈិន​លីន ក៏ធ្លាប់​បាន​បង្ហោះ​សារ​បញ្ជាក់​ថា កូន​របស់​ខ្លួន​រូបនេះ​ត្រូវ​អ្នក​ស្គាល់​គ្នា​ទះកំផ្លៀង​ខណៈ​​ដើរចេញ​ពី​បន្ទប់ទឹក ហើយ​អ្នក​ប្រព្រឹត្ត​រឿង​នេះ ថែមទាំង​អួត​ថា​ខ្លួន​ឆ្លាត​ទៀត​ផង៕

Loading...

ប្រភព : Kampuchea Tmey Daily.

Loading...