kalib9

នឹកឃើញអីទៅខ្ចីលុយគេ 15,000$យកទៅទិញប្រពន្ធជនជាតិវៀតណាមមករៀបការ ហើយនៅជាមួយគ្នាមិនទាន់បានអីផង ស្រាប់តែគេ…

ពិតជារឿងរ៉ាវដែលមិនគួអោយជឿរមែនថា អាចកើតមានពិតមែន នៅលើពិភពលោកយើងនេះ នៅពេលដែលបុរសជនជាតិចិនម្នាក់ឈ្មោះ អាឆើងគេជាកូនអ្នកក្រមានឋានៈតូចតាចម្នាក់ តែគ្រួសាគេចង់ឲ្យគេមានប្រពន្ធ ជាអ្នកមានមុខមានមាត់ដូចគេដូចឯងដែរ។តែតើនរណាទៅស្រលាញ់វា បើគ្រួសាវាមហាសែនរហាម គ្រាន់តែណាត់ជួបស្រីហ្នឹង ក៏គ្មានអីជិះទៅជួបគេផង តើអ្នកណាគេមើលមុខ។អាឆើងក៏សម្រេចចិត្ត ទៅរកទិញស្រីពីជនជាតិវៀតណាមមករៀបការ

ដំបូងអាឆើងរាងស្ទាក់ស្ទើរនៅក្នុងចិត្តដែរ។ព្រោះគិតថាប្រហែលជារឿងបោកប្រាស់ គេជឿថាមិនដែលមានអ្នកណាទិញប្រពន្ធមកទេ តែរឿងនេះវាមានពិតមែន ល្បីថាមានការធានារ៉ាប់រងទៀតផង អាឆើង ឭបែបនេះក៏សម្រេចចិត្តសុំលុយនាក់ផ្ទះ 15,000$ មកភ្លាមដើម្បីទិញកូនក្រមុំពីប្រទេសវៀតណាមមករៀបការ។នៅពេលដែលកូនក្រមុំធ្វើដំណើរពីប្រទេសវៀតណាមមកដល់ប្រទេសចិនភ្លាមអាឆើង រំភើបខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែក ដោយសារតែកូនក្រមុំ ដែលគេទិញនោះ

មានសម្រស់ស្អាតហួសពីការស្មានធ្វើអោយគេមានក្ដីសុខជាខ្លាំង ហើយស្រលាញ់នាងអស់ពីចិត្តបន្ទាប់ពីរៀបការហើយ មិត្តគេក៏និយាយថា មិនកើតទេដឹងពួកម៉ាក ប្រពន្ធឯងដូចជាមិនស្រួលសោះគួរណាតែទុកដាក់អោយស្រួល ប្រយ័ត្ននាងរត់ទៅវិញ ឬក៏មានអ្នកមកញ៉ែរ អាឆើង ឮបែបនេះក៏យល់ឃើញថាវាគឺជាយោបល់ល្អ។គេក៏ឲ្យប្រពន្ធនៅ តែក្នុងផ្ទះ ហើយប្រើអោយនាងធ្វើការបន្តិចបន្តួចមិនអោយទៅណាឡើយទីបំផុតអាឆើង នឹងនាងក៏នៅជាមួយគ្នារហូតបានកូនប្រុស ១ម្នាក់ធ្វើអោយអាឆើងសប្បាយចិត្តបន្តិច

ព្រោះគិតថាយ៉ាងណាយើងក៏មានកូនជាមួយគ្នាហើយ នាងច្បាស់ជាមិនរត់ទៅណាទេ ទើបសម្រេចចិត្តបើកផ្លូវអោយនាងអាចដើរលេងនៅក្រៅផ្ទះខ្លះ ឫទៅផ្សាជាដើម។ដើម្បីបានលំហែកាយ។តែទីបំផុតរឿងរ៉ាវវាកើតឡើងទាល់តែបាន បណ្ដោយប្រពន្ធអោយចេញក្រៅផ្ទះ ដូចព្រលែងខ្លាអោយចូលព្រៃ នៅថ្ងៃមួយប្រពន្ធគេក៏បានសុំទៅទិញបន្លែត្រីសាច់ពីផ្សារមកធ្វើម្ហូប នឹងទិញខោអាវអោយកូនពាក់ ផង តែនាងទៅតាំងពីព្រឹកដល់រសៀលហើយ នៅតែមិនទាន់មកវិញទៀតអាឆើងបារម្មណ៍ជាខ្លាំង

ក៏ទៅតាមរក សួរគេឯងក៏គ្មាននាក់ណាដឹងឡើយ។ទីបំផុតទើបដឹងថានាងបានត្រលប់ទៅប្រទរសវៀតណាមវិញហើយ បន្សល់ទុកត្រឹមអាឆើង នឹងក្មេងប្រុសម្នាក់ដែលកំព្រាម្ដាយនេះហើយដូចគេថា លុយមិនអាចទិញអ្វីៗបាន តែមិនអាចទិញស្នេហាបាននោះទេ ក្ដីស្នេហ៍ពិត វាកើតចេញពីមនុស្សពីនាក់ ទើបអាចនៅជាមួយគ្នាបាន មិនមែនកើតចេញពីទឹកលុយនោះទេ៕

Loading...

Loading...