kalib9

ពុករត់ចោល តស៊ូចិញ្ចឹមម្តាយពិការ!! អានហើយ ពិតជារំជួលចិត្ត…(មានវីដេអូ)

មនុស្សកើតមកមានជីវិតរស់នៅលើផែនដីដូចគ្នា តែវាសនាមិនដូចគ្នាទេ ហើយក៏មិនអាចកំណត់វាសនារបស់ខ្លួនឯងដែរ។ មនុស្សខ្លះកើតមកលើគំនរទ្រព្យសម្បត្តិរស់នៅសុខ ដេកស្រួល ចង់បានអ្វីក៏បានហ្នឹង។ប៉ុន្តែមនុស្សខ្លះកើតមកស្ថានភាពលំបាកលំបិន តែក្រាញននាលព្រោះតែចង់មានជីវិតរស់នៅសមរម្យដូចគេដូចឯង។ ជាក់ស្ដែងយុវជន ៣រូបខាងក្រោមនេះសុទ្ធតែឆ្លងកាត់ជីវិតលំបាកនឹកស្មានមិនដល់ រហូតអាចទទួលជោគជ័យក្នុងជីវិតរៀងខ្លួន។ជីវិតរសាត់អណ្ដែត

មកនៅភ្នំពេញលោកត្រូវធ្វើការសំណង់ពេលថ្ងៃ ហើយរៀនពេលយប់ដើម្បីរកលុយរៀននឹងគេ។ ធ្វើការសំណង់នេះគ្មាននរណាម្នាក់ដឹងទេ រយៈពេល២ឆ្នាំ សូម្បីតែមិត្តភក្ដិស្នាក់នៅជាមួយគ្នាក៏លោកមិនដែលឱ្យអ្នកណាដឹងដែរ។ថ្ងៃដែលទទួលសញ្ញាបត្រ មានរិទ្ធ បានធ្វើដំណើរពីភ្នំពេញទៅ កំពង់ធំដែលជាទឹកដីកំណើត យកសញ្ញាបត្រជូនម្ដាយ។ លោកប្រាប់ថា ទៅដល់ម្ដាយលោកសុំស្ទាបលោក រួចនិយាយថាកូនមករស់នៅភ្នំពេញយូរធំប៉ុណ្ណាហើយ

ហើយម្ដាយពិតជាចង់ឃើញសញ្ញាបត្រនោះខ្លាំងណាស់។ដោយសារតែពេលលោកទៅដល់យប់ជ្រៅហើយ មើលមិនឃើញទើបព្រឹកឡើងលោក លុតជង្គង់ទាំងពីរយកសញ្ញាបត្រជូនម្ដាយ ហើយទាំងម្ដាយលោក ទាំងលោកផ្ទាល់បានស្រក់ទឹកភ្នែករំភើបចិត្ត រកពាក្យអ្វីនិយាយមិនបាន មានតែទឹកភ្នែកនេះហើយជួយបញ្ជាក់ពីទំហំនៃក្ដីរំភើបដែលលោកមាន។

Loading...

Loading...