kalib9

កុំដាច់ចិត្តអូសរំលងអី អាណិតណាស់!!! ក្រោមមេឃតែមួយ វាសនាខុសគ្នា ក្មេងៗ ២នាក់អូសរទេះដឹកអ៊ុំស្រីចំណាស់ខ្វិនជើង និង ពិការដៃដើរសុំទានតាមដងផ្លូវ

កុំដាច់ចិត្តអូសរំលងអី អាណិតណាស់!!! ក្រោមមេឃតែមួយ វាសនាខុសគ្នា ក្មេងៗ ២នាក់អូសរទេះដឹកអ៊ុំស្រីចំណាស់ខ្វិនជើង និង ពិការដៃដើរសុំទានតាមដងផ្លូវ ។ ភ្នំពេញ

៖ ជារឿងគួរអោយអាណិតអាសូរ និងសែនសង្វេគមួយដែលកូនក្មេងតូចៗ ២នាក់ជាបងប្អូនបង្កើតនឹងគ្នា វ័យមិនដល់១៥ឆ្នាំផងបាននាំគ្នាអូសរទេះដឹកស្ត្រីចំណាស់ខ្វិនជើង និង

ពិការដៃម្នាក់ជាអ៊ុំបង្កើត ដើរតាមដងផ្លូវ ដើម្បីសុំទាន គ្រាន់បានកម្រៃខ្លះយកទៅចំណាយហូបចុកប្រចាំថ្ងៃ ពិសេស គឺសមាជិកមានកូនក្មួយបងប្អូនតូចៗជាច្រើនទៀត

នៅក្នុងគ្រួសារ ដែលកំពុងសម្រាកនៅក្នុងទីវត្តអារាម ។

ស្ត្រីចំណាស់ដែលខ្វិនជើង និងពិបារដៃទាំងសងខាងខាងលើ មានឈ្មោះ ឈិន យឿន អាយុ៥៦ឆ្នាំ ។

ចំណែកក្មួយប្រុសបង្កើតទាំង២នាក់ (បងប្អូនភ្លោះ ) មានឈ្មោះ ទី១ ង៉ន ម៉េងហុង និងម្នាក់ទៀត ឈ្មោះ ង៉ន ម៉េងហ៊ាង មានវ័យ១១ឆ្នាំ ។បច្ចុប្បន្នពួកស្នាក់នៅក្នុងវត្តត្រពាំង

ស្ថិតនៅខាងត្បូងវត្តព្រៃស្ពឺ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជារៀងរាល់ថ្ងៃ គេតែងសង្កេតឃើញ ក្មេងៗតូចៗទាំង២ខាងលើ តែងអូសស្ត្រីជាអ៊ុំស្រី តាមរទេះ ដើរដោយថ្មើរជើង តាមបណ្តោយផ្លូវលេខ៣៧១ ដើម្បីសុំទានគេជាប្រចាំថ្ងៃ ហើយភាគច្រើន គឺដើរសុំនៅវេលាម៉ោង៨ព្រឹក ។

ក្នុងនោះដែរ មានពេលខ្លះក្មេងទាំង២នាក់ លើកដៃសុំលុយគេ និង មានពេលខ្លះមិនបានសុំផង ប៉ុន្តែដោយសារពលរដ្ឋទូទៅមានការឃើញហើយ កើតចិត្តអាណិតអាសូរក៏

ស្រែកហៅអោយតែម្តង ដោយមានជានំនែក មីទឹកក្រូច ខោអាវ ឬថវិការតិចតួចជាដើម ទៅតាមសទ្ធាជ្រះថ្លារបស់អ្នកដែលផ្តល់អោយ ។

តាមការអោយដឹងពីស្ត្រីចំណាស់ជាអ៊ុំស្រី គាត់ និងក្មួយប្រុសទាំង២នាក់ទើបតែដើរសុំបែបនេះប្រមាណ៣ ទៅ៤ខែហើយ (មិនគិតពេលបិទខ្ទប់កំឡុងកូវីដ ) ដោយក្នុងមួយថ្ងៃគាត់តាមសុំ ឬការអាណិតអាសូរតាមរយៈគេអោយផង គឺបានថវិការទទួលបាន

ប្រមាណ៤ទៅ៥ម៉ឺនរៀល បូកបញ្ចូលជាមួយនឹងម្ហូបអាហារ នំនែក មីទឹកក្រូចជាដើមដែលគេផ្តល់អោយគ្រាន់យកទៅទទួលទានបរិភោគជុំគ្រួសារ ដែលមានសមាជិករហូត

ទៅដល់៧នាក់ក្នុងនោះ ៥នាក់ សុទ្ធតែជាក្មេងតូចៗ និង២នាក់ទៀត មាននាង និងប្អូនស្រីបង្កើតរបស់នាង ដែលជាម្តាយបង្កើតរបស់ក្មេងៗតូចៗទាំង៥នាក់ ។

ស្ត្រីដដែលបន្តថា ជារៀងរាល់ថ្ងៃនៅពេលព្រឹកម៉ោង៨ គាត់ និងក្មួយតូចៗទាំង២ តែងជួលម៉ូតូឌុបគេអោយជួយដឹកក្មួយ និងអូសរទេះទម្លាក់ចុះត្រឹមចំណុចស្ពានដែកចំការដូង

ហើយអ្នកទាំង៣នាក់អ៊ុំក្មួយ ចាប់ផ្តើមដើរសុំទានតាំងពីចំណុចនោះតាមបណ្តោយផ្លូវលេខ៣៧១ ឆ្ពោះទៅផ្លូវលេខ២៧១ រហូតដល់មុខមន្ទីរពេទ្យរុស្ស៊ីទើបទាក់ទងហៅម៉ូតូឌុប

ដែលស្គាល់ស្រាប់អោយមកជួយដឹកទៅផ្ទះវិញទាំងអស់គ្នា ប៉ុន្តែការដឹកនោះស្ត្រីជាអ៊ុំ គឺសម្រាកនៅលើរទេះដដែល ដោយម៉ូតូឌុប យកខ្សែចងជួយសណ្តោងរទេះ ។គាត់បន្តថា

មានពេលខ្លះដើរសុំបានតែមួយភ្លេតក៏ហៅម៉ូតូឌុបអោយមកយកវិញដែរ ព្រោះក្មួយៗគ្នានៅតូចៗ មិនមានកម្លាំងកំហែងចេះតែអូសរទេះដើរបានឆ្ងាយរហូតនោះទេ ។

សូមបញ្ជាក់ថា បច្ចុប្បន្នស្ត្រីចំណាស់ខាងលើ គឺស្នាក់នៅក្នុងវត្តត្រពាំងសិលា ស្ថិតក្នុងខណ្ឌដង្កោ ជាមួយស្ត្រីជាប្អូនស្រីបង្កើតឈ្មោះ ឈិន យ៊ុំ អាយុ៤២ឆ្នាំ ដែលស្ត្រីជាប្អូនមានកូនប្រុស

ស្រីសរុប៦នាក់ប៉ុន្តែក្នុងនោះកូនប្រុសបងគេបង្អស់អាយុ១៦ឆ្នាំ បានចេញទៅធ្វើការស៊ីឈ្នួលគេនៅខាងក្រៅហើយ ដើម្បីយកលុយបន្ថែមចិញ្ចឹមគ្រួសារ ខណៈកូន៥នាក់ទៀតនៅតូចៗទើបតែរៀនថ្នាក់មតេយ្យប៉ុណ្ណោះ ។ ដោយឡែក បុរសជាឪពុកមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរសម្រាកនៅឯស្រុកកំណើត ។

តាមការបញ្ជាក់ ពីស្ត្រីជាអ៊ុំស្រីបង្កើតដែលបានត្រឹមដេកនៅលើរទេះបានរៀបរ៉ាប់មកកាន់កោះសន្តិភាព

Loading...

ទាំងទឹកភ្នែកនៅវេលាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អោយដឹងថា ៖ គាត់បានមានសភាពខ្វិនជើង និងពិការដៃបែបនេះ ដោយសារតែត្រូវរទេះគោកិនបាក់ចង្កេះតាំងពី

កំឡុងឆ្នាំ១៩៨៤ ពោលកាលនោះគាត់អាយុប្រមាណជាង៣០ឆ្នាំ ។

ពេលនោះចង្កេះគាត់ត្រូវបាក់រហូតធ្វើអោយប៉ះពាល់ទៅដល់ជើងទាំង២ត្រូវខ្វិនពិការដើរលែងរួចតែម្តង ។ក្រោយមកជម្ងឺសសៃនេះ បានរាលដាលធ្ងន់ធ្ងរដល់សសៃដៃទាំង២របស់

គាត់ធ្វើអោយសរសៃដៃត្រូវរួញចូលគ្នាប្រើការលែងកើត រហូតក្លាយជាដំបៅមានខ្ទុះហូរចេញទៅខាងក្រៅថែមទៀតផងដែរ ជាហេតុធ្វើអោយរូបគាត់បង្ខំចិត្តកាត់ដៃទាំងសងខាងចោលតែម្តង នៅកំឡុងឆ្នាំ២០១៣ ។

ស្ត្រីដដែលបន្តថា ដោយសារតែកើតមកក្នុងវង្សត្រូកូលអ្នកក្រីក្រ ពុំមានលទ្ធិភាពព្យាបាលជម្ងឺពេលឈឺស្កាត់ទើបធ្វើអោយរូបគាត់រងទុក្ខវេទនា ប្រែពីមនុស្សធម្មតាទៅជាខ្វិន និងពិការដើរលែងកើត ចាប់របស់លែងបាន អ្វីដែលសម្ខាន់

គឺបានត្រឹមដេកនៅហ្នឹងថ្កល់មួយកន្លែង រហូតមិនអាចក្រោកទៅណារួច ប្រសិនបើគ្មានអ្នកជួយលើកជួយគ្រា ព្រោះតែបញ្ហាចង្កេះ ដែលរបួសកាលពីជាង៣០ឆ្នាំមុន ។ស្ត្រីខាងលើ

បញ្ជាក់ថា គាត់ពិតជាមានការតូចចិត្តខ្លះណាស់នឹងជីវិតរបស់ខ្លួនឯង ប៉ុន្តែមិនដឹងថា អាចធ្វើអ្វីកើតទេ ព្រោះកើតមកក្នុងត្រកូលអ្នកក្រខ្សត់ ហើយបច្ចុប្បន្នក៏មានអាការៈ

សភាពជម្ងឺបែបនេះទៅទៀត ដូច្នោះហើយ មានតែចៅប្រុសតូចៗ២នាក់ ជួយដឹកតាមរទេះអូសដោយថ្មើរជើងដើរសុំទានគេឯង បានហូបចុកគ្រាន់រស់ដើម្បីកំដរថ្ងៃស្លាប់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ស្ត្រីរូបនេះ មានបងប្អូនបង្កើតមាន៦នាក់ ប្រុស៣ ស្រី៣ ប៉ុន្តែកូនបងៗគេ២នាក់ ត្រូវប៉ុល ពត វាយសម្លាប់តាំងពីឆ្នាំ១៩៧៩កន្លងទៅម្លេះ ដូច្នោះនៅសល់តែបង

ប្អូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ នៅរស់ដល់បច្ចុប្បន្ន ហើយទាំង៤នាក់ ដែលនៅរស់ ក៏គ្មាននណារមានជីវភាពគ្រាន់បើឡើយ គឺរកមួយថ្ងៃរស់មួយថ្ងៃ ដូចតែគ្នាហ្នឹង ។

ចំណែក បុរសជាឪពុកបង្កើតរបស់អ្នកទាំង៦ ស្លា ប់តាំងពីសម័យស ង្គ្រា ម ឬស្ត្រីជាម្តាយស្លា ប់នៅឆ្នាំ២០០៨ កន្លងទៅ ៕

Loading...