kalib9

ខ្លាំងអីទៀតលោក យួន! នៅពេលនេះ ខណ្ឌ ច្បារអំពៅ ដឹកនាំកម្លាំងរុះរើ ផ្ទះអណែ្ដតទឹក បណ្ដើរៗហើយ

ដូចដែលយើងបានដឹងស្រាប់ ក៏ដូចជាបានជ្រាបនូវពត៌មានកន្លងមករួចមកហើយ ដែលសាលារាជនីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាលរាជធានី បានកំពុងនឹងប្រកាស និងបង្ហាញពីចំណាត់ការ ទៅលើប្រជាពលរដ្ឋវៀតណាម ដែលរស់នៅតាមបណ្ដាទន្លេ ដែលជាផ្ទះលិចទឹក។

ទន្ទឹមនឹងនេះផងដែរ ក៏យើងទាំងអស់គ្នា ក៏បានដឹងដែរ ដែលថា មេភូមិ យួនមួយរូបបានប្រកាសចេញមុខជាមួយគ្រួសារ ជាងមួយរយគ្រួសារ បានចេញមុខតវ៉ា ជាមួយរដ្ឋាភិបាលកម្ពុជា ដោយអះអាងថា ពួកគេបានរស់នៅជាច្រើនឆ្នាំមកហើយ ហើយពួកគេនឹងមិនធ្វើការរើចេញឡើង តើវានឹងទៅជាយ៉ាងណា។

ដំណឹងដ៏គួរឲ្យរំភើបមួយក៏បានកើតឡើងបណ្ដើរៗ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​បន្តចុះពិនិត្យ​ បែ​និង​ផ្ទះ​លេីទឹក​ដែល​នឹង​ត្រូវ​រុះរើ​ចេញ​ ។

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចំរុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ណែនាំ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ ។

Loading...

Loading...