kalib9

ចាំទេពត៌មាននេះ! តាមពិត បុរសជាប្ដីបានសម្លា-ប់ប្រពន្ធ រួចយកទៅប្លុងចោល ហើយរត់ទៅបាត់ដំបង

អ្នកទាំងអស់គ្នាប្រាកដជាបានឃើញហើយ នូវពត៌មានដែលបានផុស ដើម្បីរកសាច់ញាតិដែលបាត់ទាំងម្ដាយ ទាំងឪពុក ដែលជិះរថយន្ដផ្លាកលេខ 2AS-1701 តែនៅពេលនេះបានរកឃើញហើយ តែអ្វីដែលហួសចិត្តបំផុតនោះ គឺប្ដីបានសម្លា-ប់ ប្រពន្ធរបស់ខ្លួនឯងហើយយកឡាន និងសពទៅផ្លុងចោលដល់ត្បូងឃ្មុំ។

(ភ្នំពេញ-បាត់ដំបង)៖ បុរសម្នាក់យកកាំបិតកា-ប់ និងយកកៅអីវា-យសម្លា-ប់ប្រពន្ធ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រួចយកស-ពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេ-ចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីនៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្ម-ទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែ-នសុខ ដើម្បីចាត់ការតាមនី-តិវិធីបន្ត។

សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្ដី បានយកកាំបិ-តកា-ប់ និងកៅ-អីវាយសម្-លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកស-ពច្រកក្នុងវ៉ាលីទៅបោះចោល។

ក្រោយមក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែ-តទឹ-ក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។

បន្ទាប់មកក្រោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង ទទួលផែន និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្-ក្រាបបានតែម្ដង៕

Loading...

Loading...