ពេលទទួលទានអាហាររួច ប្រសិនបើអ្នកឃើញថា រាងកាយមានសញ្ញា១ក្នុងចំណោមសញ្ញាទាំង៥ខាងក្រោមនេះ អ្នកគួរតែប្រញាប់ទៅពិនិត្យសុខភាពឱ្យបានលឿនបំផុត។
យោងតាមអ្នកជំនាញបានឱ្យដឹងថា មនុស្សភាគច្រើនដែលហៀបនឹងកើតជំងឺមហារីក តែងតែមានសញ្ញាទាំង ៥ នេះ បន្ទាប់ពីទទួលទានអាហាររួច។
១. មានអារម្មណ៍ចង់ក្អួត ឬក្អួត
ប្រសិនបើអ្នកមានអារម្មណ៍ចង់ក្អួត បន្ទាប់ពីទទួលទានរួច អ្នកត្រូវតែប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំងឺមហារីកក្រពះ។ ដោយសារតែក្រពះ គឺជាសរីរាង្គរំលាយអាហារដ៏សំខាន់បំផុតនៃរាងកាយមនុស្ស អាហារបន្ទាប់ពីចូលទៅក្នុងខ្លួនមនុស្សចាំបាច់ត្រូវរំលាយ និងស្រូបយកបានពេញលេញ មានតែក្រពះដែលដំណើរការល្អប៉ុណ្ណោះដែលអាចរំលាយអាហារបានត្រឹមត្រូវជាធម្មតា។
មូលហេតុនៃជំងឺនេះ គឺនៅពេលដែលដុំសាច់លេចឡើងក្នុងក្រពះ វានឹងធ្វើឱ្យខូចក្រពះ មុខងាររបស់ក្រពះនឹងថយចុះយ៉ាងខ្លាំង នៅពេលនេះក្រពះនឹងត្រូវបានជម្រុញនៅពេលញុំាអាហារ បន្ទាប់មកចង្អោរ ឬក្អួតអាចនឹងកើតឡើង។ ដូច្នេះហើយ ប្រសិនបើរាល់ពេលដែលអ្នកញុំា អ្នកក៏ឃើញថារាងកាយរបស់អ្នកមានប្រតិកម្មបែបនេះ សូមពិនិត្យឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងជំងឺកាន់តែធ្ងន់ធ្ងរ។
២. ឈឺពោះបន្ទាប់ពីអាហារនីមួយៗ
សញ្ញាដំបូងនៃជំងឺមហារីក គឺការឈឺពោះបន្ទាប់ពីអាហារនីមួយៗ។ ដូច្នេះបើមានការឈឺពោះជាក់ស្តែងក្រោយពេលបាយរួច ប្រយ័ត្នកើតមហារីកពោះវៀន មហារីកក្រពះ ។
យោងតាមសមាគមន៍ជំងឺមហារីក គ្លីនិកអាមេរិក ការឈឺពោះ រាគ ឬទល់លាមកជាបន្តបន្ទាប់ បន្ទាប់ពីអាហារនីមួយៗ គឺជាសញ្ញានៃជំងឺក្រពះពោះវៀន។ ដូច្នេះហើយ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលក្នុងពោះ តែងតែមានអាការរមួលក្រពើ ឬឈឺជាប់រហូតនោះ នៅពេលនេះ អ្នកគួរតែយកចិត្តទុកដាក់ទៅជួបគ្រូពេទ្យ និងធ្វើការព្យាបាលឱ្យបានច្បាស់លាស់សិន មុននឹងជំងឺនេះប្រែជាសាហាវ។
៣. មានអារម្មណ៍ល្វីងជូរចត់ក្នុងមាត់
បន្ទាប់ពីទទួលទានទឹក ពួកយើងភាគច្រើននឹងមានអារម្មណ៍ស្រួល លែងស្រេកទឹក ផ្លូវចិត្តក៏ស្រស់ស្រាយ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ជូរចត់ក្នុងមាត់រយៈពេលយូរនៅពេលទទួលទានទឹក ចូរប្រយ័ត្នថាអ្នកមានជំងឺរលាកថ្លើមធ្ងន់ធ្ងរដូចជា រលាកថ្លើម រលាកប្រមាត់... មិនត្រឹមតែប៉ុណ្ណោះ ការដែលជូរចត់ក្នុងមាត់ក៏ជាសញ្ញានៃជំងឺមហារីកដែរផងដែរ។
អ្នកជំនាញសុខភាពនិយាយថា អ្នកជំងឺមហារីកតែងតែបាត់បង់អារម្មណ៍នៃអាហារផ្អែម និងជូរចត់។ មូលហេតុ គឺមកពីការផ្លាស់ប្តូរសមាសភាពនៃទឹកមាត់ និងការរាំងស្ទះនៃចរន្តឈាមនៅក្នុងអណ្តាតរបស់អ្នកជំងឺ។ ក្រៅពីជូរចត់ក្នុងមាត់ បើមានអារម្មណ៍ថានឿយហត់ ស្រកទម្ងន់ជាបន្តបន្ទាប់ មានកូនកណ្តុរ ក្តៅខ្លួនខ្លាំង... នោះត្រូវទៅជួបពេទ្យភ្លាមៗ ។
៤. មានអារម្មណ៍ថាចុកពោះ និងហើមពោះ
ចំពោះមនុស្សដែលមានសុខភាពល្អ ពេលវេលារំលាយអាហារជាធម្មតាមានរយៈពេលប្រហែល ២ ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ ២ ម៉ោងបានកន្លងផុតទៅហើយ អ្នកនៅតែមានអារម្មណ៍ឈឺក្រពះ រំលាយអាហារ ក្រហាយទ្រូង។ ទោះបីជាអ្នកមិនមានអារម្មណ៍ឃ្លានពេញមួយថ្ងៃក៏ដោយ ក៏វាទំនងជាដោយសារតែមុខងាររបស់ក្រពះមិនមានប្រសិទ្ធភាព ធ្វើឱ្យអាហារមិនអាចរំលាយបានពេញលេញ ប្រមូលផ្តុំរយៈពេលយូរ បណ្តាលឱ្យមិនរំលាយអាហារ។
លើសពីនេះ មនុស្សមួយចំនួននឹងអមដោយការឈឺ ចុកពោះធ្ងន់ធ្ងរ និងបាត់បង់ចំណង់អាហារ សម្រាប់រោគសញ្ញាទាំងនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ ថាតើមានរបួសក្រពះដែរឬទេ។
៥. ចង់បន្ទោរបង់ក្រោយពេលញុំាអាហាររួច
ប្រសិនបើក្រោយពេលបាយរាល់ដង អ្នកមានអារម្មណ៍ថាចង់ទៅបង្គន់ភ្លាមៗ នេះជាសញ្ញាព្រមាននៃជំងឺមហារីកពោះវៀនធំ។ ដូច្នេះហើយ ប្រសិនបើអ្នករកឃើញបញ្ហានេះ មានរយៈពេលយូរ អ្នកគួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព ៖ Phunutoday / Knongsrok