kalib9

នឹកម្តាយពេក លោក ឆន សុវណ្ណារាជ ទំលាយរូបមួយសន្លឹកនេះ ហើយពោលពាក្យទំាងរំជួលចិត្តថា “ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់, ម៉ាក់ជាស្រ្តីមេម៉ាយ តែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អ ដល់ទៅ៦នាក់ ម៉ាក់គឺជា…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន បានលាចា​កលោកនេះបាត់ទៅហើយ ដោយរោ​គលើ​​សឈា​​ម និងគាំ​​ងបេះ​ដូ​​ង។

ក្នុងពិធីបុណ្យសពលោក ឆន សុវណ្ណារាជ បានសម្រេចចិត្តបំបួសនាគ ដើម្បីសងគុណអ្នកម្តាយរបស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់មុននេះបន្តិច នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ លោក នៅមិនទាន់ធ្វើចិត្តបាននៅឡើយ ដោយនៅតែនឹកស្រណោះម្តាយ រហូតដល់ថ្នាក់ ទំលាយ រូបភាពមួយសន្លឹក ហើយនិយាយទំាងអួលដើម ក ថា៖

“ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាអោយច្បាស់ សំរាប់ខ្ញុំ ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

ស្នាមញញឹមរបស់ម៉ាក់ គឺជាក្តីសុខរបស់កូនម្នាក់នេះ កូននឹងសន្យាថា នឹងរឹងមាំ មើលថែរក្សារគ្រួសារមួយនេះអោយល្អ ជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួគ៌ សោយសុខ អោយស្ងប់ចិត្តចុះណាម៉ាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូននឹងរឹងមាំហើយអោយខ្លាំងដូចជាម៉ាក់អ៊ីចឹង ម៉ាក់ជាស្រ្តីមេម៉ាយ តែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អ ដល់ទៅ៦នាក់ ម៉ាក់គឺជាវីរនារីក្នុងបេះដូងកូនរហូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំពើល្អមិនសាបសូន្យ ជាពាក្យម៉ាក់តែងតែប្រាប់កូនៗ ទាំងអស់គ្នា កូនសន្យាថា នឹងរឹងមាំ ហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តរទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum”៕

Loading...