kalib9

ធ្លាយរូប អ្នកនាង ឳក សុគន្ធកញ្ញា កាលពី២០ឆ្នាំមុន ឃើញហើយចង់គាំង

ដូចដែលយើងធ្លាប់បានដឹងស្រាប់ហើយថា ពីមួយថ្ងៃទៅមួយថ្ងៃពិភពលោកយើងកាន់តែប្រែប្រួល ទន្ទឹមនឹងការប្រែប្រួលរបស់ពិភពលោក មនុស្សយើងក៏មានការប្រែប្រួលដូចគ្នា ជាពិសេសទៅលើសម្រស់ សម្រស់អាចកែប្រែបានគ្រប់ប្រភេទ ពីអាក្រក់ទៅស្អាត កែច្រមុះ កែចង្កា កែមុខ កែមាត់បានតាមចំណង់ចំណូលចិត្តឲ្យតែមានថវិការគ្រប់គ្រាន់។

អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស ហើយបានក្លាយខ្លួនទៅជាប្អូនថ្លៃរបស់ថៅកែផលិតកម្មរស្មីហង្សមាស លោក អ៊ឹង សុខលី ដែលល្បីថា មានជាប់ពាក់ព័ន្ធនឹងតារាស្រីល្បីៗច្រើននាក់កាលពីអតីតនោះ តែពេលនេះជីវិតប្តីប្រពន្ធមួយគូរនេះកាន់តែមានក្ដីសុខ និងសុភមង្គល ក្នុងគ្រួសារ ក្រោយឆ្លងកាត់ជីវិតរៀបការ ព្រមទាំងទទួលបាន កូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ ដែលជាភាពកក់ក្ដៅ និងចំណងស្នេហ៍ដ៏រឹងមាំនៅក្នុងគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក លោក សុខ សំអាត បានធ្វើឲ្យមហាជនជាច្រើន បើកភ្នែកធំៗ និងលាត់មុខគ្រប់ៗគ្នា ខណៈដែររូបលោកបាន បង្ហោះនូវរូបភាពពីអតីតកាលរបស់តារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដោយពីមុនរូបលោកជាកាន់កាមេរ៉ា ហើយបានប្រទះឃើញរូបថតពីអតីតកាលរបស់សិល្បករ សិល្បការិនីល្បីៗជាច្រើន។

លោក សុខ សំអាត បាននិយាយថា “ថ្ងៃនេះរើថតតុឃើញរូបថតទាំងនេះក៏បង្ហោះទៅគ្រាន់មើលលេង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកថតជើងចាស់ បញ្ជាក់ថា លោកបញ្ចេញរូបភាពនេះ គ្រាន់ជាការរំលឹកអនុស្សាវរីយ។ នៅក្នុងរូបភាពច្រើនជាសន្លឹកនោះ គេឃើញមាន ឱក សុគន្ធកញ្ញា ស៊ឹម សូលីកា កែវ ពេជ្រពិសី និង នឿន ចាន់ធឿន ជាដើម បូករួមជាមួយតារាប្រុសៗជាច្រើននាក់ទៀត។ ចំណុចគួរចាប់អារម្មណ៍ គឺរូបរាងតារាប្រុសស្រីកម្ពុជាទាំងនោះ ដែលខ្លះមានរូបរាងខុសប្លែកខ្លាំងនឹងពេលបច្ចុប្បន្ន ពិសេសគឺប្អូនថ្លៃថៅកែហង្សមាសតែម្ដង។ នោះគឺរូបថតអនុស្សាវរីយ ដែលសិល្បករ សិល្បការិនីទាំងអស់ចូលរួមថតរឿង “ប្ដីល្អ”៕

Loading...

Loading...