kalib9

ខំតែអាណិតយកក្មួយស្រីមកធ្វើជាកូនចិញ្ចឹម ដល់ពេលពេញវ័យក្រមុំមិនទាន់ នាងក៏មកលួចទាក់ទងប្ដីម្ដាយមីងរហូតមានផ្ទៃពោះហើយថែមទាំងចង់បាន…

ស្ត្រីម្នាក់ មានភាពតក់ស្លុតយ៉ាងខ្លាំងនៅពេលរូបនាង រកឃើញថា កូនស្រីចិញ្ចឹមរបស់ខ្លួន ដែលនាងចិញ្ចឹមផ្ទាល់ដៃរយៈពេល ១០ឆ្នាំមកនេះ កំពុងតែមានផ្ទៃពោះជាមួយស្វាមីរបស់ខ្លួន បើអ្នកជាគាត់តើអ្នកអាចធ្វើចិត្តបានដែរឬទេ ។ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលមានឈ្មោះកាត់ថា NG ដំបូងឡើយ រួមរស់ជាមួយស្វាមីក្នុងប្រទេសអូស្ត្រាលី ពោរពេញដោយក្ដីសុខបំផុត។ក្រោយទទួលបានចំណងដៃកូនប្រុសចំនួន ៤នាក់រួមគ្នា NG និងប្ដីរបស់នាង ចង់បានកូនស្រីម្នាក់ទៀត ហើយក៏សម្រេចចិត្តយកក្មួយស្រីបង្កើតរបស់នាងដែលពេលនោះមានអាយុប្រមាណ ៦ទៅ ៧ឆ្នាំ មកធ្វើជាកូនចិញ្ចឹមខ្លួន ដោយសារបងស្រីរបស់ NG មានបញ្ហាខ្វះខាត មិនអាចផ្គត់ផ្គង់ចិញ្ចឹមកូនបាន។

នាង NG គិតថា ក្រោយយកក្មួយស្រីមកចិញ្ចឹម រូបនាងជាមួយនិងស្វាមីអាចនឹងទទួលបានកូនស្រីដ៏ល្អមួយ តាមតែពួកគេប្រាថ្នាចង់បាន ហើយគ្រួសារនាងនឹងមានសុភមង្គលកាន់តែខ្លាំងតែទោះជាយ៉ាងណា ស្ត្រីរូបនេះ មិនធ្លាប់រំពឹងទុកថា G (ក្មួយស្រីចិញ្ចឹម) បានក្លាយជាជនទី ៣ ដែលធ្វើឲ្យគ្រួសាររបស់នាងបែកបាក់ឡើយ។ចិញ្ចឹមកូនរយៈពេលជាង ១០ឆ្នាំ នាង NG មិនដែលចាប់អារម្មណ៍ឡើយ ថាកូនស្រីរបស់នាង កាន់តែមានភាពជិតស្និទ្ធខ្លាំងជាមួយប្ដីរបស់នាង ហើយពេលនោះដែរ G ចាប់ពេញរូបពេញរាងទៅហើយ។បើតាមសារព័ត៌មាន ETtoday បានបញ្ជាក់ថា កូនចិញ្ចឹមរូបនេះ បាននៅជាមួយឪពុកចិញ្ចឹមខ្លួន នៅពេលដែលនាង NG មិននៅ។ M តែងតែហៅ NG ថាម៉ែពេញៗមាត់ ហើយក៏មានភាពស្និទ្ធស្នាលនឹងបងប្អូនប្រុសទាំង ៤ របស់នាងដែរ។

ដោយសារតែបែបនេះហើយទើបនាង NG មិនដែលចាប់អារម្មណ៍ទង្វើរបស់នាងសោះ រហូតដល់ថ្ងៃមួយ NG បានកត់សម្គាល់ថា រូបរាងរបស់ G បានប្រែប្រួលហើយប្ដីរបស់នាងក៏ហាក់ព្រងើយកន្តើយដាក់នាងដែរ។ក្រោយការតាមដានច្រើនដងទៅ នាង NG ក៏ដឹងការពិតដ៏តក់ស្លុតមួយនេះ ដែលយឺតពេលទៅហើយ ព្រោះនាង G កំពុងពពោះកូនប្ដីរបស់នាង។ថ្លែងទាំងឈឺចាប់ NG បាននិយាយថា «ខ្ញុំរកឃើញថា ប្ដីរបស់ខ្ញុំ ត្រូវក្មួយស្រីខ្ញុំលួចយកទៅហើយ។ ខ្ញុំអស់ការអត់ធ្មត់ហើយ ខ្ញុំសម្រេចចិត្តទៅនិយាយជាមួយ M ពីរឿងនេះ ហើយនឹងសម្រេចលែងលះជាមួយប្ដីខ្ញុំ»។

រឿងដែលកាន់តែតក់ស្លុតជាងនេះទៀតនោះគឺថា NH បានដឹងការពិតបន្ថែមទៀតថា ម្ដាយបង្កើតរបស់ M ដែលត្រូវជាបងស្រីបង្កើតរបស់នាងនោះ គឺបានដឹងរឿងសាហាយស្មន់របស់កូនខ្លួន ប៉ុន្តែបែរជាមិនជួយហាមឃាត់កូនទេ ថែមទាំងលាក់បាំងពីប្អូនទៀត៕

Loading...

Loading...