kalib9

តេស្តវិនិច្ឆយ! អំពីស្ថានភាពផ្លូវចិត្តរបស់អ្នក ក្នុងបច្ចុប្បន្ននេះ

ជ្រើសរើសប្រភេទ និងទំហំដុំថ្មទៅតាមចំណូលចិត្តរបស់អ្នក វានឹងអាចបញ្ជាក់ពីស្ថានភាពផ្លូវចិត្តរបស់អ្នកក្នុងពេលបច្ចុប្បន្ន តើកំពិងស្ថិតក្នុងសភាពបែបណា?

Screen Shot 2021 06 21 At 11.45.14 AM

1. ដុំថ្មនៅចំណុចទី 1

អ្នកមិនដឹងពីរបៀបដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកក្នុងពេលនេះទេ។ នៅពេលអ្នកសោកសៅ អ្នកអាចយំបាននៅចំពោះមនុស្សដែលអ្នកអាចទុកចិត្ត។ នៅពេលអ្នកតូចចិត្តសូមឱ្យមនុស្សសំខាន់បានដឹងពីអារម្មណ៍របស់អ្នកផង។ នៅពេលដែលអ្នកសប្បាយចិត្តចូរញញឹមឱ្យបានច្រើនៗ។ ការបង្ហាញពីអារម្មណ៍បែបនេះ អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលអ្នកឃើញថា អ្នកកំពុងតែមានសុខភាពល្អ និងរីករាយជាងមុន។

2. ដុំថ្មនៅចំណុចទី 2

អ្នកមានគំនិតសុទិដ្ឋិនិយមចំពោះអារម្មណ៍របស់អ្នក។ អ្នកមិនខ្មាសអៀននៅពេលនិយាយអំពីអារម្មណ៍របស់អ្នកនោះឡើយ ហើយជាការពិត អ្នកតែងតែពោរពេញដោយជីវិតដែលបានត្រៀមខ្លួនដើម្បីជម្នះឧបសគ្គ។ អ្នកសមនឹងតួនាទីជាអ្នកផ្តល់ប្រឹក្សា។

3. ដុំថ្មនៅចំណុចទី 3

អ្នកតែងតែព្រួយបារម្ភ និងតានតឹងក្នុងរឿងជាច្រើនយ៉ាងខ្លាំង។ យ៉ាងណា អ្នកគួរតែបញ្ចេញអារម្មណ៍របស់អ្នកបន្តិចហើយ វានឹងមិនអីទេ។ មិនមានអ្វីខុសទេ ដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដឹងពីអ្វីដែលអ្នកកំពុងគិត និងអារម្មណ៍របស់អ្នកនៅក្នុងពេលនេះ។

Loading...

4. ដុំថ្មនៅចំណុចទី 4

អ្នកគឺជាមនុស្សមធ្យម ហើយរក្សាតុល្យភាពក្នុងជីវិតបានល្អ។ អ្នកចូលចិត្តចូលរួមជាក្រុម ប៉ុន្តែមិនភ្ជាប់ខ្លួនអ្នកជ្រុលខ្លាំងពេកទេ។ នៅក្នុងក្រុម អ្នកមិនមែនជាអ្នកដឹកនាំគេនោះឡើយ តែអ្នកក៏មិនអាចក្រោម ឬចាញ់គេនោះដែរ។

5. ដុំថ្មនៅចំណុចទី 5

អ្នកមានការប្រុងប្រយ័ត្នខ្ពស់ ចេះទប់ចិត្ត និងឯករាជ្យ តែងតែសង្កេតមើលជុំវិញអ្នក និងរក្សាចម្ងាយសុវត្ថិភាពពីអ្នកដែលអ្នកស្គាល់មិនច្បាស់។ អ្នកមានការគ្រប់គ្រងខ្លួនឯងបានល្អ ដើម្បីធ្វើការងារបានល្អ។ ទោះយ៉ាងណាក៏ដោយ អ្នកក៏មានលក្ខណៈផ្ទាល់ខ្លួនបន្តិចដែរ។ បើគ្មានការធ្វើការជាក្រុមទេ វាងាយនឹងបាត់បង់ឱកាសល្អ។

6. ដុំថ្មនៅចំណុចទី 6

អ្នកជាមនុស្សម្នាក់ដែលគ្មានបទពិសោធន៍ ចង់ទទួលយកហានិភ័យក្នុងការស្វែងរកបទពិសោធន៍ថ្មីៗឡើយ។ អ្នកចូលចិត្តចូលរួមសកម្មភាពសង្គម បង្កើតមិត្តភក្តិងាយៗ។ ប៉ុន្តែយ៉ាងណា អ្នកក៏មិនគួរប្រថុយច្រើនពេកទេ ក្រែងលោលទ្ធផលដែលអ្នកនាំមកវិញមិនស្មើនឹងអ្វីដែលអ្នកបានលះបង់ចេញទៅ៕

ប្រភព ៖ iOne/Knongsrok

Loading...