kalib9

សង្វេគណាស់ មេឃភ្លៀង កូនប្រុសអាយុ០៣ឆ្នាំ ដាំក្បាលចូលទឹកពាងល ង់ស្លា ប់ យ៉ាងអណោចអធ ម៌

មានហេតុការណ៍ដ៏គួរឲ្យសង្វកដោយក្មេងប្រុសអាយុ៣ខួបម្នាក់ បានធ្លា ក់ដាំក្បាល ចូលពាងទឹក ល ង់ ស្លាប់ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោកាលពីពេលកន្លងទៅថ្មីៗនេះ។

ម្ដាយក្មេងរងគ្រោះបានឱ្យដឹងថា៖ កូនប្រុស ដែលស្លា ប់ឈ្មោះសុខវុទ្ធី អាយុ៣ឆ្នាំ រស់នៅជាមួយគាត់ ឈ្មោះ ជាង អេម អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ២៨ឆ្នាំ មុនកូនស្លា ប់ ម្តាយបានឱ្យកូនប្រុសទៅលេងផ្ទះជីដូន នៅក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមើលថែកូនតូចម្នាក់ទៀត ដែលទើបសម្រាលបាន២ខែ ចំណែកប្ដីចេញទៅធ្វើការ។

Loading...

ពេលធ្លាក់ភ្លៀង គាត់ជាម្ដាយ ទៅមើលកូននៅឯផ្ទះយាយតែមិនឃើញក៏នាំគ្នាដើររក ក៏ឃើញក្មេងប្រុសល ង់ទឹកក្នុងពាងស្លា ប់បាត់ទៅហើយ។ ក្រោយពិនិត្យសពក្មេងរងគ្រោះរួចរាល់សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្មេងប្រុសរងគ្រោះពិតជាស្លា ប់ ដោយសារលង់ទឹកពាងប្រាកដមែន៕

Loading...