kalib9

អាសូរណាស់ ក្មេងប្រុសម្នាក់លង់ ក្នុងអាងហែលទឹក មនុស្សជាច្រើនដើរកាត់តែមិនជួយ (វីដេអូ)

ដូចដែលយើងធ្លាប់បានដឹងស្រាប់ហើយថានៅរដូវក្ដៅ មនុស្សគ្រប់គ្នា តែង​ចង់​ទៅលេង​កំសាន្ត​ឆ្នេរសមុទ្រ ឬ ទៅកាន់​ទីកន្លែង​រមណី​យ​ដ្ឋា​ន​ដែល​ជិត​បំផុត ។ ពិតណាស់ ក្មេងៗ​ចូលចិត្ត​ហែល​ទឹក​លេង​នៅក្នុង​អាង​ហែល​ទឹក ហើយ​ឪពុកម្តាយ​ពេញចិត្ត​អាង​ហែល​ទឹក​នៅលើ​ឆ្នេរសមុទ្រ ដោយ​គិតថា​វា​សុវត្ថិភាព​ជាង ។​

ទោះយ៉ាងណា ពេលវេលា​វិស្សមកាល​របស់​គ្រួសារ​មួយ​នេះ ប្រែក្លាយជា​ទុក្ខ នៅពេលដែល​កូនប្រុស​របស់​ពួកគេ​បាន​លង់ទឹក ដោយ​គ្មាន​នរណាម្នាក់​ក្នុង​អាង​ហែល​ទឹក​​ចាប់អារម្មណ៍​ទាល់តែសោះ ។ មុន​ហេតុការណ៍​នេះ​កើតឡើង អ្នក​ដែល​ថត​វីដេអូ​បាន​កត់សម្គាល់ឃើញ​អ្វីៗ​ខុសឆ្គង ប៉ុន្តែ ពុំបាន​ទៅជិត​ក្មេងប្រុស​នោះទេ ។ មនុស្ស​២ ៣ នាក់ បាន​ឆ្លងកាត់​ក្បែរ​ក្មេងរងគ្រោះ​នេះ ប៉ុន្តែ មិនបាន​ធ្វើ​អ្វី​សោះ ។​

ក្មេងប្រុស​នោះ​ហាក់ដូច​ជាមាន​សកម្មភាព​ទធាក់ជើង ២ ទៅ ៣ ដង មុនពេល​ផ្ងារពោះ និង​បន្ទាប់មក ចលនា​ដៃ ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ ជឿថា​វា​មិន​កំពុង​លង់ទឹក​នោះទេ ។ ដែល​ស្ថានការណ៍​ដ៏​រន្ធ ត់​នេះ បន្ត​កើតឡើង​រហូតដល់​ស្ត្រី​ម្នាក់​ហែល​ឆ្ពោះទៅរក​ក្មេងប្រុស​នេះ ហើយ​នាង​ប្រញាប់ប្រញាល់​លើក​បី​វា​ទៅកាន់​ច្រាំង និង​ធ្វើ​ឲ្យ​មនុស្សម្នា​ចាប់ផ្តើម​ភ្ញាក់ផ្អើល​ឆោ​ឡើង​ឡើង ព្រោះ​គិតថា​ក្មេងប្រុស​នេះ​ពិតជា​បាន​លង់ទឹក ។​

Loading...

​ភ្លាមៗ​នោះ​ផងដែរ ពួកគេ​ក៏បាន​ជួយសង្គ្រោះ​វា​យ៉ាង​ស្លន់ស្លោ ។ ទោះយ៉ាងណា គេ​ពុំ​ទទួលបាន​របាយការណ៍​ណាមួយ ទាក់ទង​ទៅនឹង​ស្ថានភាព​អាកា​រៈ​របស់​ក្មេងប្រុស​នោះទេ ៕

Loading...