kalib9

បើករថយន្តយកមកឈប់នៅកន្លែងស្ងាត់ ដើម្បីសាសងស្នេហាបងអូន ស្រាប់តែជួបរឿងមួយដ៏សែនហួសចិត្ត…

រាជធានីភ្នំពេញ ៖បុរសម្នាក់បើករថយន្តយកឈប់នៅកន្លែងស្ងាត់ដើម្បីសាសងស្នេហាអូន!បង! ជាមួយនឹងស្រី ថ្លើម ថ្លៃតែដឹងអី ចំកន្លែងមានដីសើមបណ្ដាលឲ្យស្រុតដីជាប់ផុងលុះខំប្រឹងជាន់ហ្គែខ្លាំងស្រាប់តែហោះទៅបុកទៅបុកម៉ូតូកង់បីដែលនៅខាងមុខពេញ ទំហឹង ហើយរថយន្តបន្តធ្លាយ ចូលក្នុងប្រឡាយ។

ហេតុការណ៍ នេះ បានកើតឡើង កាលពីវេលាម៉ោង០៥ និង២៥នាទីព្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ ក្រាំង អង្ក្រង សង្កាត់ ក្រាំង ឃ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមជាមួយនឹង គូស្នេហ៍បើករថយន្ត ម៉ាក ហាយឡែនឌ័រ ពណ៌សមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ 2-5290 មកឈប់នៅលើដីជម្រាល ទើបឲ្យស្រុតជាប់ហើយខំប្រឹងជាន់ហ្គែបណ្ដាល

ឲ្យ រថយន្តហោះទៅបុកម៉ូតូកង់បីដែលពាក់ស្លាកលេខភ្នំពេញ1CG-4496ពេញ ទំហឹង ហើយផ្លោងទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយរងការខូចខាតយ៉ាងដំណំ និង បណ្ដាលឲ្យ មនុស្សប្រុសស្រីចំនួន ៤ នាក់បាន រងរបួសធ្ងន់ និង ស្រាល ត្រូវបានបញ្ជូនយកទៅសង្គ្រោះ នៅ ឯមន្ទីរពេទ្យ។

Loading...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ រួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ខណ្ឌ សែនសុខ យករថយន្តមក ស្ទូច យានយន្តពាក់ព័ន្ធទៅ រក្សាទុករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Loading...