kalib9

អស់បារម្មណ៍ហើយ !​ វិធីសាស្រ្តងាយៗ ការពារក្អែប កុំអោយចូលក្នុងផ្ទះ

១. ទឹកខ្មេះ:ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។

២. ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។

៣. យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។

៤. យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។

៥. សម្អាតផ្ទះឱ្យបានញឹកញាប់។

វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី៖

1.ថ្នាំសំលាប់សត្វល្អិត Stargle G:ប្រភេទថ្នាំសំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ។យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ។

Loading...

2.ប្រើថ្នាំកម្ចាត់សត្វក្អែប DAISO: ថ្នាំនេះមានឈ្មោះ DAISO ជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។

វិធីងាយៗខាងក្រោមនេះអាចជួយបងប្អូនភ្លាមៗបន្ទាប់ពីសត្វមានពិសខាំឬទិច សូមកុំភ្លេចវិធីងាយខាងក្រោមនេះ៖

ថ្នាំបន្សាបពិសក្អែបខាំ ខ្យាដំរី ឬខ្ទួយ ទិច

យកជ័រផ្លែល្ហុងខ្ចី លាបលើស្នាមខាំ ឬទិច។

ក្អែបខាំ ខ្យាដំរីទិច ពស់ចឹកលែងជាបញ្ហាទៀតហើយ  អាចសាកល្បងអនុវត្តន៏តាមវិធីសាស្រ្ដខាងក្រោម - Khmer Breaking News

ពិសក្អែប ខ្យាដំរី ឬខ្ទួយ និងសាបរលាបភ្លាមៗ ពិតជាសាកសិទ្ធណាស់!

សូមជួយ Share បន្ត

អត្ថបទដកស្រង់ចេញពី៖​ eangsophalleth.com

Loading...