kalib9

គួរអោយអាណិត ! លោកតា ៩២ ឆ្នាំ មិនហ៊ានកាត់សក់ រយៈពេល ៨០ ឆ្នាំ ប្រាប់ពីមូលហេតុដែលគាត់មិនអាចកាត់សក់បាន

វៀតណាម៖ បុរសអាយុ ៩២ ឆ្នាំម្នាក់ ឈ្មោះ Nguyen Van Chien រស់នៅក្នុងភូមិមួយចម្ងាយ ៨០ គីឡូម៉ែត្រខាងលិចទីក្រុងហូជីមិញ បានពន្យល់ពីមូលហេតុដែលគាត់មិនបានកាត់សក់ក្នុងរយៈពេល ៨០ ឆ្នាំ។

រូបភាព លោកតា Chein

យោងទៅតាម លោកតា Chien  គាត់ខ្លាចថា គាត់នឹងស្លាប់ ប្រសិនបើគាត់កាត់សក់របស់គាត់។ គាត់មិនដែលផ្លាស់ប្តូរម៉ូតសក់របស់គាត់ ព្រោះគាត់មិនដែលហ៊ានសូម្បី សិតសក់ របស់គាត់។

ផ្ទុយទៅវិញគាត់គ្រាន់តែបណ្ដុះវាចោល រួចរុំចូលទៅក្នុងក្រម៉ាដើម្បីឲ្យវាស្ងួត ហើយមើលទៅស្រស់ស្អាតប៉ុណ្ណោះ។

រូបភាព លោកតា Chein

គាត់ធ្លាប់ត្រូវបានគេបង្ខំឱ្យកាត់សក់នៅសាលារៀន គាត់នៅតែមិនព្រម រហូតដល់សម្រេចចិត្តបោះបង់ចោលការសិក្សា នៅថ្នាក់ទី ៣។ តាំងពីពេលនោះមកគាត់មិនដែលបានសិតសក់ ឬ លាងសក់របស់គាត់ឡើយ។

រូបភាព លោកតា Chein

Loading...

ក្នុងពេលជាមួយគ្នានេះ លោកតា Chien បានគោពបូជាអំណាចចំនួន៩ និងអាទិទេពចំនួន ៧ អង្គ ដែលគាត់ជឿថា នេះគឺជាការត្រាស់ឲ្យគាត់បណ្ដុះសក់ និងថែរក្សានៅក្រោមមួកក្រណាត់ពណ៌ទឹកក្រូច។

គាត់បានកាន់សាសនាមួយដែលគេស្គាល់ថា “ Dua” ដែលខុសច្បាប់នៅប្រទេសវៀតណាមហើយត្រូវបានគេចាត់ទុកថាជាសាសនាខុសឆ្គង។

ផ្ទុយទៅវិញសក់អង្កាញ់របស់លោកតាមានប្រវែងប្រហែល ៤,៦ ម៉ែត្រនិងត្រូវបានថែរក្សាដោយកូនប្រុសទី ៥ របស់គាត់៕

រូបភាព លោកតា Chein

Loading...