kalib9

គួរអោយខ្លាចមែន! ស្ដ្រីវៀតណាមម្នាក់ ទុកសក់វែងអន្លាយអស់រយៈពេល ៦៤ឆ្នាំ ហេីយដោយសារតែ

ប្រទេសវៀតណាម៖ ស្ត្រីវ័យ ៨៣ ឆ្នាំម្នាក់អស់រយៈពេល ៦៤ ឆ្នាំមកហើយលោកយាយ Nguyen Thi Dinh បានរស់នៅទីក្រុង Ben Tre ប្រទេសវៀតណាមដោយមានសក់វែងប្រវែង ៦ ម៉ែត្រ។ ក្រោយពីមិនមានកាត់សក់សុំបីតែមួយដង។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា លោកយាយវ័យចំណាស់ម្នាក់នេះ មិនបានកាត់សក់តាំងពីគាត់មានអាយុ ១៩ ឆ្នាំ ដោយសារតែគាត់មានអាការឈឺក្បាលធ្ងន់ធ្ងរ។ ទោះបីឪពុកម្ដាយរបស់គាត់នាំទៅមន្ទីរពេទ្យ និងធ្វើតាមវេជ្ជបញ្ជាគ្រូពេទ្យក៏ដោយ ក៏អាការនេះមិនបាត់ដែរ។លោកយាយ Nguyen Thi Dinh បានរៀបរាប់ថា៖

"ចាប់តាំងពីពេលនោះមក ខ្ញុំក៏ឈប់កាត់សក់ ហើយនៅពេលសក់ដុះវែងឡើងវិញ ជំងឺរបស់ខ្ញុំក៏មានភាពប្រសើរឡើងជាលំដាប់។ ដោយឡែក សូម្បីតែពេលខ្ញុំកក់សក់ អាការឈឺក្បាលក៏រើឡើងម្ដងទៀត ដូច្នេះចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលឲ្យសក់របស់ខ្ញុំប៉ះនឹងទឹកទេ។"

Loading...

យ៉ាងណាមិញ សក់របស់លោកយាយ អាចលូតលាស់បានប្រហែល ១០ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ប៉ុន្តែនៅពេលដែល សក់វែងកាន់តែពិបាកគ្រប់គ្រង ដូច្នេះលោកយាយក៏បានសិតសក់ ដែលជាហេតុធ្វើឱ្យវាមើលទៅដូចជាពស់ថ្លាន់។

Loading...