kalib9

ហានីភ័យហេីយ! តុក្កតា Annabelleបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីសារមន្ទីរប្រវត្តិសាស្ត្រ The Warren Museum

ប្រទេសអាមេរិក៖ យោងតាមសារព័ត៌មានបាន ឲ្យដឹង ថាហេតុការណ៍មិនគួរឱ្យជឿមួយ បានកើតឡើងនាពេលថ្មីៗនេះនៅពេលដែលតុក្កតា Annabelle បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីសារមន្ទីរប្រវត្តិសាស្ត្រដ៏ល្បីល្បាញគឺសារមន្ទី The Warren Museum

ជាពិសេសរឿងនេះបាន ក្លាយជាប្រធានបទដ៏ពេញនិយម នៅលើបណ្តាញសង្គមដោយសារ តែព័ត៌មានដែលតុក្កតាបានបាត់ពីកញ្ចក់របស់សារមន្ទីរនេះ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពួកគេដឹងថាតុក្កតានោះ ធ្លាប់បានលងបន្លាចមនុស្សដែលនៅក្បែរវា និងថែមទាំងបង្កគ្រោះថ្នាក់ដល់មនុស្សថែមទាំងផង។

នៅចំណុចនេះ វាមិនច្បាស់ទេថា តុក្តតានេះនៅទីកន្លែងណាឡើយ រីឯខាងសារមន្ទីរ The Warren Museum មិនទាន់មានអ្នកណាអាច ឆ្លើយតបទៅនឹងអាថ៌កំបាំងជុំវិញការបាត់ខ្លួនរបស់តុក្តតា Annabelle នៅឡើយទេ។

Loading...

Loading...