kalib9

ចិនធ្វើតេស្តប្រជាជនទីក្រុងវូហាន ១១លាននាក់ ខណៈលេចវត្តមានជំងឺកូវីដ១៩ឡើងវិញ

ប្រទេសចិន៖ បន្ទាប់ពីបានរាយការណ៍ កាលពីថ្ងៃ អង្គារ ពីការឆ្លងមេរោគកូវីដ១៩ ក្នុង​សហគមន៍នៅក្នុងទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន ជាលើកដំបូង​ក្រោយស្ងប់ស្ងាត់អស់រយៈជាងមួយឆ្នាំកន្លងមក​​ អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងធ្វើតេស្តរកមេរោគនេះសម្រាប់ប្រជាជនទាំងមូល នេះបើយោងតាមប្រភពនៅ CNA

យោកតាម មន្រ្តីជាន់ខ្ពស់ទីក្រុងវូហានម្នាក់ឈ្មោះ លីតាវ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា ទីក្រុងដែលមានប្រជាជនចំនួន ១១ លាននាក់កំពុងចាប់ផ្តើមធ្វើតេស្តយ៉ាងឆាប់រហ័ស ខណៈករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ចំនួន ៧ករណី

ត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកនៅទីក្រុង ​ដែលជាការបំបែកកំណត់ត្រារយៈពេលមួយឆ្នាំ ដោយគ្មានករណីក្នុង​សហគមន៍សម្រាប់ទីក្រុងមួយនេះ។ ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាជ្ញាធរចិន បានធ្វើការបានបិទខ្ទប់អ្នករស់នៅទីក្រុងទាំងអស់ ពួកគេធ្វេីនេះដើម្បីការពារការរីករាលដាលនៃមេរោគ និងបានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំ។

Loading...

លេីសពីនេះ អាជ្ញាធរ​ចិនបានរាយការណ៍ ទាក់ទងទៅនឹងករណីឆ្លងសហគមន៍សរុបចំនួន ៦១ ករណី កាលពីថ្ងៃអង្គារ ខណៈការផ្ទុះឡើងនៃមេរោគថ្មីដែលតា(Delta) បានរីករាលដាលយ៉ាងឆាប់រហ័សនៅតាមទីក្រុងមួយចំនួន។ ដោយឡែក មនុស្សរាប់លាននាក់កំពុងត្រូវបានធ្វើតេស្តនៅក្នុងទីក្រុងធំ ៗ រួមទាំងទីក្រុងប៉េកាំងផងដែរ​ ព្រមទាំងបានបិទ​ខ្ទប់បរិវេណលំនៅដ្ឋាន ក៏ដូចជានាំយកអ្នកដែលមានការពាក់ព័ន្ធទៅធ្វើចត្តាឡីស័កផងដែរ។

Loading...