kalib9

៣កុំ ៣ការពារ! លោកវេជ្ជបណ្ឌិតខ្មែរ បានបង្ហាញសួតអ្នកជំងឺកូវីដ បេីទោះបីចាក់វ៉ាក់សាំងរួចក៏ដោយ

ការបង្ហោះនេះ ត្រូវបានធ្វើឡើងនៅលើទំព័រហ្វេសប៊ុក ដោយវេជ្ជបណ្ឌិតម្នាក់ ឈ្មោះ Dr. Kea Sokleng Emergency Medicine Specialist នៅថ្ងៃអង្គារទី ៣ ខែសីហាឆ្នាំ ២០២១ លោកបានសង្កេតឃើញថា រូបភាពសួតរបស់អ្នកជំងឺពីរនាក់ប្តីប្រពន្ធដែលបានឈានដល់ ដំណាក់កាលធ្ងន់ធ្ងរដែលបានបង្ហាញយ៉ាងច្បាស់ថាជំងឺកូវីដ ១៩ ពិតជាសាហាវណាស់ហើយយើងត្រូវប្រយ័ត្ន ដើម្បីរក្សាសុខភាពឱ្យបានខ្ពស់បំផុត។

រូបភាពនៃស្ថានភាពរបស់អ្នកជំងឺម្នាក់ទៀត ដែលបានចាក់វ៉ាក់សាំងកាលពីមួយខែមុន ប៉ុន្តែមេរោគកូវីតក៏នៅតែឆ្លងដដែល កំរិតធ្ងន់ធ្ងរថែមទៀតផង។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា វ៉ាក់សាំង មិនអាចការពារពីវីរុសកូវីដបាន១០០%ទេ។

យោងតាមការសង្កេតរបស់លោកវេជ្ជបណ្ឌិត លោកបានជួបអ្នកកេីតកូវីតកំរិតធ្ងន់ក្រោយចាក់វ៉ាក់សាំងក៏ច្រេីននាក់ដែរ។ ដូច្នេះវ៉ាក់សាំងមិនអាចពឹងផ្អែកដើម្បីផ្តល់ការការពារ ១០០ ភាគរយទេហើយគ្មានអ្វីប្រសើរជាងវិធានការរបស់រដ្ឋាភិបាល 3កុំ 3ការពារ នោះទេ៕

Loading...

Loading...